Search

[ព័ត៌មាន] កម្មវិធីហែកគុក សំរាប់ iOS 11 ដល់ 11.1.2 ត្រូវបានដាក់បញ្ចេញ

អ្នកសរសេរកូដ Jonathan Levin កាលពីពេលថ្មីៗនេះ បានធ្វើរឿង គួរឱ្យភ្ញាក់ផ្អើល ចំនួនពីរ គឺ បន្ទាប់ពី ដាក់បញ្ចេញ កម្មវិធី LiberTV និង LiberTV1.1 សំរាប់ហែកគុក ម៉ាសីុន Apple TV 4 ហើយ គាត់ ថែមទាំងបានបញ្ចេញ កម្មវិធី LiberiOS ដើម្បីហែកគុក iPhone, iPad និង iPod Touch ដំណើរការលើ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.0 ដល់ 11.1.2 ថែមទៀតផង។
LiberiOS Jailbreak for iPhone iPad and iPod Touch Apple

ដើម្បីដំឡើង លោកអ្នក ត្រូវដោនឡូដ ឯកសារហែកគុក ប្រភេទ .ipa បន្ទាប់មកប្រើ កម្មវិធី Cydia Impactor ដើម្បីសីុញ៉េវា មុននឹង បញ្ចូលទៅកាន់ ឧបករណ៍ ដើម្បីដំណើរការ ការហែកគុក៕
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook