កម្មវិធីហែកគុកថ្មីមួយឈ្មោះ h3lix សំរាប់ហែកគុក ឧបករណ៍ 32bit ដំណើរការលើ iOS 10.x ដែលរួមមាន iPhone 5 ឬទាបជាងនេះ, iPad mini 1, iPad 3 ឬទាបជាងនេះ ត្រូវបាន ដាក់បញ្ចេញឱ្យប្រើប្រាស់ ជាសាធារណៈ កាលពីពេលថ្មីៗនេះ ដោយអ្នកសរសេរកូដ tihmstar និង siguza។
កម្មវិធីនេះ ជាប្រភេទឯកសារ ipa ហើយអាចដំឡើងទៅកាន់ ម៉ាសីុន ដោយប្រើប្រាស់ កម្មវិធី Cydia Impactor។
ប៉ុន្តែ សំណួរសួរថា តើអ្នកពិតជា ចាំបាច់ នៅប្រើ កម្មវិធីហែកគុក ទៀតទេ? គួររំលឹកថា ការហែកគុក ប្រៀបបាន នឹងការ ដកចេញនូវ ប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធប្រតិបត្តិការណ៍ ដូច្នោះដែរ ហើយបើ ដំឡើង កម្មវិធីកែកុនពី Cydia ដោយមិនដឹងប្រភពច្បាស់លាស់ ទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ អាចនឹងត្រូវបានគេលួចចម្លង ដោយមិនដឹងខ្លួនបាន៕
ប្រភព: H3lix