Search

[ព័ត៌មាន] ការលក់ iPhone X នៅអាមេរិក តៃវ៉ាន់ និងសិង្ហបុរី មិនសូវខ្លាំង ដូចការរំពឹងទុក

ការលក់ ស្មាតហ្វូនថ្មី iPhone X របស់ Apple នៅអាមេរិក តៃវ៉ាន់ និងសិង្ហបុរី មិនសូវមាន សន្ទុះខ្លាំង ដូចការរំពឹងទុកនោះទេ… នេះបើតាម របាយការណ៍ពី DigiTimes ប៉ុន្តែ ក្រុមហ៊ុននេះ មិនបានបញ្ជាក់ពី មូលហេតុនៃ តួលេខនេះ នោះទេ។ គួររំលឹកថា Apple ត្រូវបានគេរំពឹងថា នឹងអាចលក់ iPhone បានរវាង 30-35 លានគ្រឿង សំរាប់ត្រីមាសចុងក្រោយ នៃឆ្នាំ 2017 និង តួលេខស្រដៀងនេះ នាដើមត្រីមាសដំបូង នៃឆ្នាំ 2018។
Apple iPhone X, 8 and 8 Plus

DigiTime បានបន្តថា ដោយសារ តែតួលេខការលក់ iPhone X នេះ មិនសូវបានល្អ ទើបមានដំណឹងលេចឮថា Apple នឹងមានគំរោង បញ្ចេញស្មាតហ្វូន 3 នាឆ្នាំ 2018 នេះ ដែលមានរូបរាងដូច iPhone X បច្ចុប្បន្នដែរ ដោយ 2 ម៉ូដែលនឹង ប្រើអេក្រង់ OLED ចំណែក មួយម៉ូដែល នឹងប្រើ អេក្រង់ LCD។ ក្រុមហ៊ុន Apple ក៏ត្រូវបានគេទស្សទាយថា អាចនឹងបញ្ចុះតម្លៃ របស់ iPhone (X?) នាដើមឆ្នាំ 2018 នេះផងដែរ ដើម្បីបង្កើន សន្ទុះការលក់។

គួររំលឹកថា Apple បច្ចុប្បន្ន កំពុងលក់ iPhone X ក្នុងតម្លៃ $999, iPhone 8 ក្នុងតម្លៃ $699 និង iPhone 8 Plus ក្នុងតម្លៃ $799 ដែលតម្លៃនេះ កាន់តែថ្លៃឡើងៗ បើធៀបនឹង ការចេញលក់ iPhone 7 ថ្មី កាលពីឆ្នាំទៅមុន ដែលមានតម្លៃចាប់ផ្តើមពី $649 សំរាប់ iPhone 7 និង $769 សំរាប់ iPhone 7 Plus៕
ប្រភព: DigiTimes




Loading...

ចូលរួមមតិតាមរយៈ Facebook