Search

[ព័ត៌មាន] Apple កំពុងបង្កើត ខ្សែនាឡិកា វាស់ចង្វាក់បេះដូង EKG សំរាប់ Apple Watch

ក្រុមហ៊ុន Apple ត្រូវបានគេ រាយការណ៍ថា កំពុងសម្ងំផលិត ខ្សែនាឡិកា Apple Watch ដែលមានសមត្ថភាព អាចវាស់ចង្វាក់បេះដូង បែប EKG… នេះបើតាម Bloomberg។
Apple EKG Apple Watch Band

ប្រភព បានបន្តទៀតថា ម៉ូដែលកំពុងតេស្ត អាចវាស់ចង្វាក់បេះដូង ដោយតម្រូវឱ្យ ប្រើម្រាមដៃម្ខាងទៀត ចំនួន 2 ចុចសង្កត់លើខ្សែនាឡិកា ហើយវាអាច ចាប់បាន ចរន្ត នៅក្នុងបេះដូង ដើម្បីស្វែងរក ចង្វាក់បេះដូង ដែលលោតខុសប្រក្រតី។ ការលោតខុសប្រក្រតីនេះហើយ ដែលនាំទៅរក ភាពគ្រោះថ្នាក់នៃ ជម្ងឺស្ត្រូក និង ការគាំងបេះដូង។

បើតាម COO របស់ Apple លោក Jeff Williams បានប្រាប់ថា ទិន្នន័យដែលយើង ប្រមូលបានពី ការវាស់នេះ នឹងអាចជួយបានច្រើន នៅក្នុង វិស័យវេជ្ជសាស្ត្រ៕
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook