ក្រុមហ៊ុន Apple ទីបំផុត បានចេញសេចក្តីថ្លែងការ ជាផ្លូវការហើយថា ខ្លួនបាន ធ្វើឱ្យ iPhone ដំណើរការអង្គគណនា របស់វា ដំណើរការយឺត ដោយចេតនា នៅពេល ថ្មរបស់វា ចាស់… មិនសូវកាន់ថាមពល។
Apple បានប្រាប់ថា គោលដៅរបស់ខ្លួន គឺដើម្បីធ្វើឱ្យ បទពិសោធន៍ប្រើការ របស់ អតិថិជន ទទួលបាន ភាពប្រសើរបំផុត ដោយនេះ រាប់បញ្ចូលទាំង ល្បឿនប្រើការទូទៅ និងអាយុកាលប្រើការរបស់ ឧបករណ៍ ផងដែរ។ ថ្ម ប្រភេទ Lithium-ion ជាទូទៅ នឹងអន់សមត្ថភាពរបស់វា នៅពេលប្រើរយៈពេលយូរ ហើយ មិនអាចផ្តល់ សមត្ថភាពពេញលេញនោះទេ នៅក្នុង ស្ថានភាពត្រជាក់ខ្លាំង ដូចនេះហើយ វា នឹងធ្វើឱ្យឧបករណ៍ រលត់ភ្លើង ដើម្បីការពារ គ្រឿងអេឡិចត្រូនិក នៅខាងក្នុង។ Apple បានបន្តថា ខ្លួន នឹងបំពាក់មុខងាររបៀបនេះ នៅលើ iPhone ជំនាន់ក្រោយ របស់ខ្លួនទៀត។
ដូចនេះ បើ iPhone របស់អ្នក មិនសូវកាន់ថ្ម ហើយ ប្រើការទៅរាងយឺត វាប្រហែលជា ដល់ពេលហើយ ដែលអ្នក ត្រូវផ្លាស់ប្តូរថ្មរបស់វា៕
ប្រភព: TechCrunch