ហ្គេមល្បីឈ្មោះមួយរបស់ម៉ាសីុនលេងហ្គេម Xbox ឈ្មោះ Cuphead បានបង្ហាញខ្លួន គួរឱ្យភ្ញាក់ផ្ញើល នៅលើ App Store ដោយដាក់លក់ ក្នុងតម្លៃ $4.99 ប៉ុន្តែ ម្ចាស់ពិតប្រាកដនៃហ្គេមនេះ គឺស្ទូឌីយ៉ូ studiomdhr.com បានធ្វីតប្រាប់ថា ខ្លួន មិនដឹងពីរឿងនេះ ទាល់តែសោះ។
អ្នកបន្លំបានបង្កើត ហ្គេមនេះ ដោយយកតួអង្គ តាមលំនាំតួអង្គដើម នៅក្នុងហ្គេម ហើយ អាចដោនឡូដលេងបាន ដូចហ្គេមធម្មតា ដូច្នោះដែរ។ អ្នកបន្លំ ថែមទាំង បង្កើតលីងទៅវិុបសាយ ដែលស្រដៀងនឹង លីងរបស់ស្ទូឌីយ៉ូ ម្ចាស់ដើមទៀតផង គឺ Sutdiomdhrgames.com ដោយគ្រាន់តែបន្ថែមពាក្យ games នៅពីក្រោយ តែប៉ុណ្ណោះ។ ហើយពួកគេ ថែមទាំងបង្កើត ឈ្មោះស្ទូឌីយ៉ូក្លែងក្លាយឈ្មោះ StudioMDHR Entertainment Inc. ទៀតផង។ អ្នកដែលបន្លំនេះ ត្រូវបានរកឃើញថា ឈ្មោះ Walter Gregor ហើយអាចនឹងកំពុងរស់នៅ រដ្ឋ Wasington សហរដ្ឋ អាមេរិក។ នេះពិតជា ការក្លែងបន្លំ បោកប្រាស់ ដែលចំណាយកម្លាំងមិនស្ទើរនោះទេ។
ដោយឡែក ម្ចាស់ដើមវិញ គឺ ស្ទូឌីយ៉ូ studiomdhr.com បានប្រាប់ថា ខ្លន កំពុងធ្វើការ ជាមួយ Apple ដើម្បីដកហ្គេមនេះចេញពី App Store ហើយបានណែនាំអ្នកប្រើប្រាស់ ឱ្យធ្វើការ Refund ទាមទារលុយមកវិញ ផងដែរ៕
There is a Cuphead imposter app on the iOS store — this is a scam. We are working on removing the fraudulent app ASAP!
— Studio MDHR (@StudioMDHR) December 18, 2017
ប្រភព: The Verge