Search

[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 11.2.1

ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 11.2.1 ដើម្បីកែបញ្ហា មុខងារ អូតូហ្វ័រខឹស នៅពេលថត ដោយប្រើ កាម៉េរា iPhone X, 8 និង 8 Plus នៅលើ iOS 11.2។ ដូចនេះ អ្នកដែលប្រើ ម៉ូដែលផ្សេងពីនេះ មិនតម្រូវឱ្យអាប់ដេត នោះទេ។
Apple iOS 11.2.1

បើតាម អ្នកប្រើ iPhone ថ្មីដែលមានបញ្ហា បានប្រាប់ថា កាម៉េរារបស់ពួកគេ មានបញ្ហា មិនអាចចាប់យក ចំណុចផ្តោត ដោយស្វ័យប្រវត្តិ (អូតូហ្វ័រខឹស) នៅពេលពួកគេ ប្រើវាថតរូប ហើយកាម៉េរា វាហាក់ដូចជា ផ្លាស់ប្តូរកែវម៉ាសីុនថតពីមួយទៅមួយ នៅលើ ស្មាតហ្វូនដែលមាន កាម៉េរាក្រោយពីរ ដូចជា iPhone X និង 8 Plus… នេះបើតាម ប្រិយមិត្ត MacRumors លោក Nixie។ គាត់ បានបន្តថា បើទោះជា Reset, Restart ហើយផ្លាស់ប្តូរ ការកំណត់នៅក្នុង កាម៉េរា ក៏បញ្ហានេះ នៅតែកើតមានដដែល ប៉ុន្តែ បើយើង ទម្លាក់ទៅកាន់ កំណែទំរង់ 11.1.2 វិញ នោះបញ្ហានេះ នឹងបាត់ទៅវិញ។

សំរាប់លោកអ្នក ដែលចង់អាប់ដេត សូមអាប់ដេត តាមរយៈ OTA ដោយចូលទៅ Settings-> General-> Software Update-> Download and Install៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook