ក្រុមហ៊ុន Apple បានប្រកាសថា ចាប់ពីថ្ងៃទី 14 ស្អែកនេះ ខ្លួននឹងចាប់ផ្តើម ដាក់លក់ ម៉ាសីុន iMac Pro ថ្មី ដែលជា កុំព្យូទ័រលើតុ មានកម្លាំងមហាសាល ដូចម៉ាសីុនមេ Work Station ដែរ។
ម៉ាសីុនថ្មីនេះ នៅរក្សារូបរាងស្តើង ដូចមុនដដែល ដែលមាន អេក្រង់ 5K ទំហំ 27 អីុង មួយគ្រឿង ហើយមានបង្កប់ផ្នែករឹង ដូចជា បន្ទៈប៊ត អង្គគណនា នៅពីក្នុងអេក្រង់នេះតែម្តង។
លោកអ្នក អាចកំណត់រើស អង្គគណនា ប្រភេទ Xeon បានរហូត 18 Core ចំណែក អង្គក្រាហ្វិករបស់វាវិញ គឺប្រើប្រាស់ កាត Radeon Pro Vegas ស៊េរីថ្មី ដែលមានកម្លាំងគណនាក្រាហ្វិករហូត 22 Teraflops… សាមសមសំរាប់ ការងារ 3D និង VR។ ក្រៅពីនេះ អ្នក មានជំរើសនឹង កំណត់ថាសរឹងប្រភេទ SSD បានរហូត 4TB និង អង្គចងចាំ ECC បានរហូត 128GB។
រីឯ តម្លៃចាប់ផ្តើមរបស់វាវិញ គឺចាប់ផ្តើមពី $4,999 ឡើងទៅ ហើយអាចកម៉្មង់ទិញផ្ទាល់ពីហាង Apple៕
ប្រភព: Apple