ក្រុមហ៊ុន Apple បានបញ្ជាក់អះអាងជាផ្លូវការ អំពីការទិញយក ក្រុមហ៊ុន Shazam ដែលជា ក្រុមហ៊ុនលើម្ចាស់កម្មវិធី លើស្មាតហ្វូន ដែលអាចឱ្យ អ្នកប្រើប្រាស់ ឆែកដឹងឈ្មោះ បទចំរៀង ឬចំណងជើង រឿង ដោយគ្រាន់តែ ចាក់សម្លេងនោះឱ្យវាស្តាប់តែបន្តិចតែប៉ុណ្ណោះ។
បើតាម តំណាងក្រុមហ៊ុន Apple បានប្រាប់ថា “យើងរំភើបណាស់ ដែល Shazam និងក្រុមការងាររបស់ពួកគេ ចូលរួមការងារជាមួយ Apple។ តាំងពី ដំណើរការ App Store មក Shazam បានឈរក្នុងលំដាប់មុខៗ ក្នុងឋានៈជា កម្មវិធីដែលពេញនិយមបំផុត សំរាប់ប្រព័ន្ធ iOS។ វាត្រូវបានប្រើប្រាស់ ដោយអតិថិជន រាប់រយលាននាក់ ជុំវិញពិភពលោក។ យើងមានគំរោងគួរឱ្យរំភើប សំរាប់ ហាងកម្មវិធី និងចំរៀងរបស់យើង ហើយយើង ទន្ទឹងរង់ចាំ ការចូលរួមការងារជាមួយ Shazam”។
គួររំលឹកថា លោកអ្នក អាចដោនឡូដ កម្មវិធី Shazam ដោយឥតគិតថ្លៃពី App Store: https://itunes.apple.com/us/app/shazam/id284993459 ៕
ប្រភព: BuzzFeed