Search

[ព័ត៌មាន] Apple ត្រូវបានរកឃើញថា បានបន្ថយល្បឿនអង្គគណនា នៅលើ iPhone ចាស់ៗ ដែលមានថ្មអន់

ក្រុមហ៊ុន Apple ត្រូវបានគេរកឃើញថា បានកំណត់ឱ្យ ប្រព័ន្ធប្រតិប្តិការណ៍ iOS បន្ថយល្បឿនរបស់ អង្គគណនា iPhone នៅពេលរកឃើញថា ថ្មរបស់វា បានអន់គុណភាព… នេះបើតាមអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម Reddit។
OldBatCPUDownclock

បើតាម គណនី Reddit ម្នាក់ឈ្មោះ TechFire បានឱ្យដឹងថា គាត់ បានតេស្តល្បឿន iPhone 6s របស់គាត់ ដែលមានថ្មអន់ តាមរយៈកម្មវិធី GeekBench។ គាត់ទទួលបានលទ្ធផល 1466 សំរាប់ការតេស្តល្បឿន អង្គគណនាមួយគ្រាប់ និង 2512 សំរាប់ ការតេស្តដោយប្រើ អង្គគណនាច្រើនគ្រាប់។ ក្រោយពេល ដែលគាត់ បានប្តូរថ្មថ្មី គាត់បានតេស្តល្បឿនម្តងទៀត។ លទ្ធផលដែលទទួលបាន គឺ 2330 សំរាប់ការតេស្តល្បឿន អង្គគណនាមួយគ្រាប់ និង 3984 សំរាប់ ការតេស្តដោយប្រើ អង្គគណនាច្រើនគ្រាប់។

បើតាមព័ត៌មានកាលពីមួយឆ្នាំមុន ក្រុមហ៊ុន Apple បានចាប់ផ្តើម យុទ្ធនាការផ្លាស់ប្តូរថ្មឱ្យ iPhone 6s ក្រោយពេល អ្នកប្រើប្រាស់ មួយចំនួន ជួបប្រទះបញ្ហា iPhone របស់ពួកគេ ប្រើសុខៗ ស្រាប់តែរលត់ បើទោះជា ថ្មនៅសល់ 20% ក៏ដោយ។ Apple បានដាក់បញ្ចេញ កំណែទំរង់ 10.2.1 ហើយបញ្ហា ទាំងអស់នេះ ត្រូវបានដោះស្រាយ។ ឥឡូវនេះ គេរកឃើញមូលហេតុនៃ ការរលត់នេះហើយ គឺដោយសារ ឈីប A8 និង A9 ដែលនៅលើ iPhone 6/6s វាទាមទារ វ៉ុលច្រើនពេក នៅពេលប្រើការ ដែលធ្វើឱ្យ ម៉ាសីុនរលត់ នៅពេល ឈីបទាំងពីរនេះ ទាញប្រើភ្លើងពីថ្ម ដែលមិនមានវ៉ុល គ្រប់គ្រាន់។

បើតាមអ្នកប្រើប្រាស់ម្នាក់ទៀត បានឱ្យដឹងថា iPhone 7 ក៏ត្រូវបាន Apple កំណត់ឱ្យវា ដំណើរការបែបនេះដែរ៕
ប្រភព: Reddit




Loading...

ចូលរួមមតិតាមរយៈ Facebook