ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា មានគំរោងនឹង ដាក់បញ្ចេញ iPhone 3 គ្រឿងឆ្នាំក្រោយនេះ ដែល 2 គ្រឿងប្រើអេក្រង់ OLED និង មួយគ្រឿងប្រើ អេក្រង់ LCD ហើយការរចនាម៉ូដរបស់វា នឹងមានផ្ទៃអេក្រង់ស្ទើរពេញផ្នែកខាងមុខ ដូច iPhone X ដែរ។
សំរាប់ iPhone X បច្ចុប្បន្ន មានមួយម៉ូដែល គឺម៉ូដែល អេក្រង់ 5.8 អីុង ហើយ Apple នឹងបញ្ចេញ iPhone X Plus មួយទៀត នាឆ្នាំក្រោយ ដែលមាន អេក្រង់ទំហំធំ រហូត 6.2 អីុង។ ចំណែក ស្រឡាយ iPhone ធម្មតា (8/8 Plus) ដែលប្រើ អេក្រង់ LCD នឹងមានតែមួយម៉ូដែលគត់ គឺម៉ូដែល iPhone Plus អេក្រង់ LCD ទំហំ 6.1 អីុង ដែល មានសម្បកកញ្ចក់ នឹងប្តូរទៅប្រើ សម្បកលោហៈធាតុវិញ នាឆ្នាំក្រោយ។ ដូចនេះ អ្នកនឹងលែងបានឃើញ iPhone អេក្រង់ 4.7 អីុង ទៀតហើយ នាឆ្នាំក្រោយនេះ។
នេះ គឺជា ការសង្ខេបការផ្លាស់ប្តូរ iPhone សំរាប់ឆ្នាំក្រោយ៖
iPhone 8 Plus LCD 5.5″ (2017) -> iPhone X Plus LCD 6.1″ (2018)
iPhone X OLED 5.8″ (2017) -> iPhone X OLED 5.8″ (2018)
iPhone 8 LCD 4.7″ (2017) -> iPhone X Plus OLED 6.2″ (2018)
គេជឿថា Apple ប្រហែលជាបាន កម៉្មង់ទុកជាមុននូវ បន្ទៈអេក្រង់ OLED ជាច្រើនពី Samsung នាឆ្នាំក្រោយនេះ ពីព្រោះ បច្ចុប្បន្ន មានតែ Samsung ទេ ដែលមាន សមត្ថភាពអាចផលិត អេក្រង់ OLED បាន។ ចំណែក LG ត្រូវបានគេជឿថា នឹងមានលទ្ធភាព ផ្គត់ផ្គង់អេក្រង់ OLED ប្រមាណ 10 លានបន្ទៈ នាឆ្នាំក្រោយនេះ ដូចនេះ ត្រូវរង់ចាំរហូត ឆ្នាំ 2018 ទើប Apple អាចប្រើប្រាស់ ក្រុមហ៊ុនផ្គត់ផ្គង់មួយនេះបាន៕
ប្រភព: Nikkei