Search

[ព័ត៌មាន] Google ដាក់បញ្ចេញ កម្មវិធី Files Go ដែលមានមុខងារស្រដៀង AirDrop របស់ Apple

ក្រុមហ៊ុន Google ថ្ងៃេនះ បានដាក់បញ្ចេញ កម្មវិធីចាត់ចែងឯកសារថ្មីមួយឈ្មោះ Files Go ដែលអាចឱ្យ អ្នកប្រើប្រាស់ ចែករំលែកឯកសាររវាង ស្មាតហ្វូន ទៅវិញទៅមកបាន បើទោះជា មិនមាន អីុនធើណែត ក៏ដោយ។
Google Files Go vs Apple AirDrop

ក្រៅពីមុខងារស្រដៀង AirDrop របស់ Apple ហើយ Files Go មានមុខងារ ណែនាំផងដែរថា តើអ្នកប្រើប្រាស់ គួរលុបឯកសារណាខ្លះ ដែលមិនបានការ ដើម្បីសន្សំផ្ទៃទំនេរ របស់ទូរស័ព្ទ។

លោកអ្នក អាចដោនឡូដ កម្មវិធីនេះ ដោយឥតគិតថ្លៃពី Play Store សំរាប់ ឧបករណ៍ដែលដើរដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android Lollipo (5.0) ឡើងទៅ៕
ប្រភព: The Verge




Loading...

ចូលរួមមតិតាមរយៈ Facebook