Search

[ព័ត៌មាន] Apple អាចនឹងបង្កើត ឈីបគ្រប់គ្រងថាមពលថ្ម ដោយខ្លួនឯងសំរាប់ iPhone នា 2-3 ឆ្នាំខាងមុខ

ក្រុមហ៊ុន Apple អាចនឹង បង្កើត ឈីបគ្រប់គ្រងថាមពលថ្ម ហៅថា ឈីប PMIC សំរាប់ប្រើប្រាស់ នៅលើ iPhone/iPad របស់ខ្លួន នាប៉ុន្មានឆ្នាំខាងមុខនេះ… នេះបើតាម ក្រុមហ៊ុន Dialog ដែលជា អ្នកផ្គត់ផ្គងឈីប PMIC បច្ចុប្បន្នឱ្យ Apple។
dialog

ក្រោយការប្រកាសនេះ ភាគហ៊ុនរបស់ Dialog បានធ្លាក់ចុះជិត 20%។ បើតាម លោក Jalal Bagherli នាយកប្រតិបត្តិ Dialog បានប្រាប់ អ្នកវិនិយោគទុនខ្លួនថា សំរាប់ ឆ្នាំ 2018-2019 ខាងមុខនេះ Diaglog នៅតែ ទទួលបាន កុងត្រាផ្គត់ផ្គងផ្តាច់មុខ ជាមួយ Apple ប៉ុន្តែ​គាត់ បានដាស់តឿនថា Apple មានសមត្ថភាព នឹងផលិតឈីបនេះ ដោយខ្លួនឯង ដូចនេះ Dialog ត្រូវតែ ត្រៀមខ្លួន សំរាប់ទប់ទល់នឹង ការផ្តាច់កុងត្រា នាពេល អនាគត។

គួររំលឹកថា ចំណូលមួយភាគធំរបស់ Dialog គឺបានមកពី Apple ហើយបើតាម Nikkei បានឱ្យដឹងថា Apple អាចនឹងចាប់ផ្តើម បំពាក់ឈីបថាមពលរបស់ខ្លួន បណ្តើរៗ នៅលើ iPhone ឆ្នាំក្រោយនេះហើយ។

តើ Dialog អាចនឹងមានវាសនា ដូច ក្រុមហ៊ុនផ្គត់ផ្គងបន្ទៈក្រាហ្វិក Imagination ដែលឬទេ? ដែលត្រូវបិទទ្វារក្រុមហ៊ុន ក្រោយពេល Apple បញ្ចប់កិច្ចសន្យាទិញ បន្ទៈ GPU ពីក្រុមហ៊ុននេះ ហើយងាកមកផលិត GPU ដោយខ្លួនឯង៕
ប្រភព: Reuters




Loading...

ចូលរួមមតិតាមរយៈ Facebook