Search

[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 11.2 សំរាប់ iPhone/iPad

ក្រុមហ៊ុន Apple ថ្ងៃេនះ បានដាក់បញ្ចេញ កំណែទំរង់ថ្មី 11.2 នៃប្រព័ន្ធប្រតិបត្តិការណ៍ iOS សំរាប់ iPhone, iPad និង iPod Touch។ កំណែទំរង់ថ្មីនេះ បញ្ចេញមក ដើម្បីកែបញ្ហា និងបន្ថែមមុខងារថ្មី មួយចំនួនដូចជា:
Apple iOS 11.2 for iPhone iPad and iPod Touch

● អ្នកប្រើប្រាស់ នៅអាមេរិក អាចផ្ទេរ និងទទួលលុយ តាមរយៈ មុខងារ Apple Pay នៅក្នុង កម្មវិធីសារ Messages ឬប្រើប្រាស់ Siri ក៏បាន
● ទ្រទ្រង់ មុខងារសាកថ្ម ឥតប្រើខ្សែ ល្បឿនលឿន សំរាប់ iPhone 8, 8 Plus និង X នៅពេល ប្រើប្រាស់ ឧបករណ៍សាករបស់ក្រុមហ៊ុនទី 3
● កែប្រែ កំហុសឆ្គង មួយចំនួន និងបង្កើនស្ថេរភាព ប្រព័ន្ធ

សំរាប់លោកអ្នក ដែលចង់អាប់ដេត សូមអាប់ដេត តាមរយៈ OTA ដោយចូលទៅ Settings-> General-> Software Update-> Download and Install៕

ប្រភព: https://support.apple.com/kb/HT201222




Loading...

ចូលរួមមតិតាមរយៈ Facebook