Search

[ព័ត៌មាន] តេស្តបង្ហាញថា ឈីបម៉ូឌឹម 4G នៅលើ iPhone X ថ្មី មានល្បឿនប្រដំប្រសងគ្នា រវាង ឈីប Qualcomm និង Intel

នៅក្នុងការតេស្តល្បឿន ម៉ូឌឹម 4G របស់ iPhone ស៊េរីថ្មី ដោយ ក្រុមការងារ PCMag បានបង្ហាញថា ឈីបម៉ូឌឹម Qualcomm ដែលប្រើនៅលើ Phone X មានល្បឿនលឿនជាង ឈីបម៉ូឌឹម Intel តែបន្តិចតែប៉ុណ្ណោះ។
Intel vs Qualcomm 4G Speed Test on iPhone X

ការតេស្តនេះ ធ្វើឡើង នៅលើ បណ្តាញ AT&T និង T-Moble របស់អាមេរិក ដោយប្រើ ហ្វ្រេកង់ LTE Band 4។

លទ្ធផលបានបង្ហាញថា នៅពេលស្ថិតក្នុងសេវាខ្លាំង ឈីបម៉ូឌឹម ទាំង 2 មានល្បឿនបើកប្រើរហូត 195 Mbps។ ប៉ុន្តែ នៅពេល សេវាធ្លាក់ដល់ -87dBm ឈីបម៉ូឌឹមរបស់ Intel បានធ្លាក់មកនៅ 169Mbps ចំណែក ឈីបម៉ូឌឹមរបស់ Qualcomm ធ្លាក់មកល្បឿននេះ នៅកំរិតសេវា -93dBm។ បើមើលតាម ក្រាហ្វឃើញថា ល្បឿនបើកប្រើអីុនធើណែត 4G របស់ Intel ឃើញថា ទាបជាង Qualcomm តែបន្តិចតែប៉ុណ្ណោះ ហើយសំរាប់ ការប្រើប្រាស់រាល់ថ្ងៃ ដោយអ្នកប្រើប្រាស់ទូទៅ នឹងមិនចាប់អារម្មណ៍ដឹង ពីភាពខុសគ្នា នោះទេ។

បើធៀបនឹង ការតេស្តឆ្នាំទៅមិញ នៅលើ iPhone 7 លទ្ធផលនេះ បានបង្ហាញថា ឈីបម៉ូឌឹមរបស់ Intel មានការរីកចំរើនខ្លាំង ហើយមាន លទ្ធភាព អាចក្លាយជា ឈីបម៉ូឌឹម ផ្តាច់មុខ នៅលើ iPhone ឆ្នាំក្រោយ ខណៈដែល Apple កំពុងមានជម្លោះផ្លូវច្បាប់ជាមួយ Qualcomm នៅឡើយ៕
ប្រភព: PCMag




Loading...

ចូលរួមមតិតាមរយៈ Facebook