Search

[ព័ត៌មាន] Apple គំរោងនឹង បញ្ចេញ iPad 9.7 អីុងថ្មី ដែលមានតម្លៃថោក សំរាប់ឆ្នាំ 2018

បើតាម ប្រភពពី DigiTimes បានឱ្យដឹងថា ក្រុមហ៊ុន Apple មានគំរោងនឹង ដាក់បញ្ចេញលក់ iPad អេក្រង់ 9.7 អីុង ថ្មីមួយ នាឆ្នាំ 2018 ដែលមាន តម្លៃថោកជាងគេ ក្នុងបណ្តា iPad ថ្មី ទាំងឡាយ។
apple ipad 9.7 inch 2018

គួររំលឹកថា ក្នុងខែមីនា ឆ្នាំនេះ Apple បានដាក់បញ្ចេញ iPad អេក្រង់ 9.7 អីុង ដោយដាក់ឈ្មោះវាថា “iPad (2017)” ដើម្បីជំនួសដំណែង iPad Air 2។ ហើយវា មានតម្លៃតែ $329 ប៉ុណ្ណោះ សំរាប់ម៉ូដែល WiFi។ ដូចនេះ គេជឿថា iPad ថ្មីដែល Apple គ្រោងនឹងចេញនេះ នឹងលេចមុខ នាខែ មីនា ខាងមុខនេះដែរ។

បើតាម អ្នកវិភាគ Ming-Chu Kuo របស់ក្រុមហ៊ុនហិរញ្ញវត្ថុ KGI បានប៉ាន់ស្មានថា iPad ដែលនឹងចេញលក់ នាឆ្នាំ 2018 ទាំងអស់ នឹងមាន បំពាក់ដោយ កាម៉េរា TrueDepth ដែលមានលទ្ធភាព អាចប្រើមុខងារ ស្កែនមុខ ដូច iPhone X ដែរ៕
ប្រភព: TheApplePips




Loading...

ចូលរួមមតិតាមរយៈ Facebook