ក្រុមហ៊ុន Apple ថ្ងៃនេះ បានធ្វើការ សុំអភ័យទោស អ្នកប្រើប្រាស់ ម៉ាសីុន Mac ទាំងអស់នូវ កំហុសឆ្គងសុវត្ថិភាព ដ៏ធំមួយ ដែលអាចឱ្យអ្នកដទៃ ប្រើប្រាស់ គណនីដើម root បានដោយ មិនចាំបាច់ វាយលេខសម្ងាត់នោះទេ។ គណនីដើមនេះ ប្រៀបដូចគណនី អេដមីនដែរ ដែលមានសិទ្ធិ អាចធ្វើអ្វីៗ បានទាំងអស់ នៅក្នុងម៉ាសីុន។
កំហុសឆ្គងនេះ ត្រូវបានរកឃើញដំបូងដោយ លោក Lemi Orhan Ergin ដោយប្រាប់ថា គាត់ អាចប្រើ root ដោយមិនចាំបាច់ វាយលេខសំងាត់នោះទេ ដោយចូលទៅ
● កម្មវិធី System Preferences
● រើសយក Users & Groups
● ចុចលើ ប៊ូតុងដោះសោរ ដែលនៅផ្នែកខាងឆ្វេង ក្រោមគេ
● វាយពាក្យ root នៅក្នុងប្រអប់ username ហើយ យកម៉ៅដាក់ក្នុងប្រអប់ Password រួចចុចប៊ូតុង Unlock ឬចុចឃី Enter 2 ទៅ 3 ដង
ចំណែក Apple វិញ ក្រោយពីបានទទួលដំណឹងពី Lemi ពួកគេ បានប្រញាប់ប្រញាល់ បង្កើត កំណែទំរង់អាប់ដេត សំរាប់ប្រព័ន្ធ macOS High Sierra ភ្លាមៗ ហើយបានដាក់ចេញថ្ងៃនេះ នៅលើ ហាងកម្មវិធី Mac App Store។
ប្រភព: Apple