Search

[ព័ត៌មាន] Apple អាចលក់ iPhone X បានជាង 6 លានគ្រឿង អំឡុងព្រឹត្តិការណ៍ Black Friday ចុងសប្តាហ៍មុន

Apple ត្រូវបានគេជឿថា អាចលក់ iPhone X បានរហូត 6 លានគ្រឿង នាអំឡុង ព្រឹត្តិការណ៍ Black Friday កាលពីចុងសប្តាហ៍មុន… នេះបើតាម អ្នកវិភាគ Jun Zhang នៃក្រុមហ៊ុន Rosenblatt China Technology។
Apple iPhone X

សរុបមកដល់ឥឡូវ Apple បានលក់ iPhone X បានជាង 15 លានគ្រឿងហើយ ហើយ ម៉ូដែលទំហំ 256GB មានតម្រូវការ 2 ដងខ្ពស់ជាង ម៉ូដែល 64GB។ Rosenblatt ប៉ាន់ស្មានថា ការលក់ iPhone X នឹងកើនឡើងដល់ 30 លានគ្រឿង នាចុងខែធ្នូនេះ។

Zang បានបន្តទៀតថា រោងចក្រ Apple ឥឡូវ អាចមានលទ្ធភាព ផលិត iPhone X បានពី 3 ទៅ 4 លានគ្រឿង ចាប់ផ្តើមពី ខែធ្នូ ខាងមុខនេះ តទៅ៕
ប្រភព: StreetInsider




Loading...

ចូលរួមមតិតាមរយៈ Facebook