បញ្ហាកែពាក្យ និងស្នើពាក្យវាយដោយស្វ័យប្រវត្តិ ហៅថា “Autocorrection” នៅតែមាន បញ្ហានៅឡើយទេ នៅលើ iOS 11… នេះបើតាម ការត្អូញត្អែរ របស់អ្នកប្រើប្រាស់ iPhone រាប់រយនាក់ ដែលបានជួបបញ្ហាថ្មី នៅពេលពួកគេវាយពាក្យថា “it” ប៉ុន្តែវា បានកែដោយស្វ័យប្រវត្តិ ទៅជា “I.T” តែទឹកកក ទៅវិញ។
បើតាមអ្នកប្រើប្រាស់ បានឱ្យដឹងថា នៅពេល ពួកគេវាយពាក្យថា it នៅក្នុងប្រអប់វាយអក្សរ នោះនៅលើ ឃីប៊ត នឹងឃើញពាក្យស្នើថា I.T ហើយបើពួកគេ ចុចឃីដកឃ្លា នោះវា នឹងកែដោយស្វ័យប្រវត្តិពី it ទៅជា I.T ដោយមិនចាំបាច់ចុចលើពាក្យ I.T នោះទេ។
គួររំលឹកថា មុននេះបន្តិច ក៏ជួបមានបញ្ហា វាយតួអក្សរ i ដែរ ដោយវានឹងលោតពាក្យស្នើជា A? ទៅវិញ ហើយ Apple ថា ពួកគេ បានកែវារួចហើយ នៅលើ iOS 11.2។
ក្រៅពី ពាក្យថា it ហើយ អ្នកប្រើប្រាស់ម្នាក់ទៀតឈ្មោះថា Tim ក៏បានប្រាប់ដែរថា បញ្ហានេះ ក៏កើតមាន នៅពេលអ្នកវាយពាក្យថា is ដែរ ដោយវានឹងលោតពាក្យស្នើជា I.S ទៅវិញ។
បញ្ហានេះ ត្រូវបានរាយការណ៍ទៅ Apple ហើយ ប៉ុន្តែ មិនទាន់មាន ការឆ្លើយតបជា ផ្លូវការ ពីក្រុមហ៊ុននេះ នៅឡើយទេ។
ដោយឡែក ជាដំណោះស្រាយបណ្តោះអាសន្ន Apple បានណែនាំឱ្យចូលទៅ កំណត់បង្ហាញពាក្យកែស្វ័យប្រវត្តិដោយខ្លួនឯង ដោយចូលទៅ Settings > General > Keyboard > Text Replacement ហើយចុចសញ្ញា + រួចត្រង់ប្រអប់ Phrase វាយអក្សរ it ហើយក្នុងប្រអប់ Shortcut វាយតួអក្សរ it រួចចុច Save ជាការស្រេច៕
ប្រភព: MacRumors