Search

[ព័ត៌មាន] ប្រភព ModMyi និង ZodTTD នៅលើ ហាងកម្មវិធី Cydia ប្រកាសបិទទ្វារ

មើលទៅ សហគមន៍ហែកគុក ប្រព័ន្ធ iOS ជិតដល់ពេលបញ្ចប់ហើយ ក្រោយពេល ប្រភពកញ្ចប់កម្មវិធីកែកុនប្រព័ន្ធ 2 ធំៗ គឺ ModMyi និង ZodTTD បានបិទទ្វារប្រភពខ្លួន កាលពីពេលថ្មីៗនេះ។
modmyi

បើតាម Dennis Bednarz ដែលជា អ្នកគ្រប់គ្រង ModMyi បានឱ្យដឹងថា ប្រភពកញ្ចប់ ModMyi របស់គាត់ នឹងបិទទ្វារលែងទទួល ការបង្ហោះកញ្ចប់ថ្មីទៀតហើយ ដោយសារតែ ចំណូលដែលបានពី ប្រភពនេះ មិនអាចទ្រទ្រង់ តម្លៃការបង្ហោះនៅលើ ម៉ាសីុនមេ ហើយវា ក៏មិនចំណេញអ្វីសោះ។ គាត់ បន្តទៀតថា វាជារឿងគួរឱ្យសោកស្តាយណាស់ ដែលត្រូវបិទវា ក្រោយពេល ដំណើរអស់ជាង 10 ឆ្នាំ ហើយថា គេ នឹងប្រគល់ កម្មវិធីកញ្ចប់ទាំងអស់ ទៅកាន់ ម្ចាស់ហាងកម្មវិធី Cydia គឺលោក SaurikIT ជាអ្នកគ្រប់គ្រងបន្ត។

មានកត្តាជាច្រើន ដែលនាំទៅរក ការរលត់នៃ សហគមន៍ហែកគុក ដែលរួមមាន៖
– ភាពលំបាកក្នុងការហែកគុក កំណែទំរង់ថ្មីៗ
– ការស្នើទិញចន្លោះប្រហោង ពីភាគីទី 3 ក្នុងទឹកប្រាក់ ខ្ទង់សែន/លាន ដុល្លារ ដែលធ្វើឱ្យ ហែកខើ សំរេចចិត្តលក់វា ជាជាង បញ្ចេញវា ជាសាធារណៈ
– និងជាចុងក្រោយ មុខងារកែកុនប្រព័ន្ធមួយចំនួន ត្រូវបាន Apple បំពាក់នៅលើ កំណែទំរង់ថ្មីៗ ដែលធ្វើឱ្យ តំរូវការហែកគុក កាន់តែទាបទៅៗ

គួររំលឹកថា កម្មវិធីហែកគុក ចុងក្រោយ គឺកម្មវិធី Yalu102 របស់ ហែកខើ qwertyoruiopz ដែលអាចហែកគុក ប្រព័ន្ធប្រតិបត្តិការណ៍ 10.2 ដែលមានអាយុកាលជាង 6 ខែមកហើយ៕
ប្រភព: modmy




Loading...

ចូលរួមមតិតាមរយៈ Facebook