Search

[ព័ត៌មាន] អាជ្ញាធរ កូរ៉េ ឆែកឆេរ ហាងទំនិញ Apple មុនថ្ងៃចេញលក់ iPhone X ជាផ្លូវការ

អាជ្ញាធរ កូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថា បានចូលទៅឆែកឆេរ ហាងទំនិញផ្លូវការរបស់ ក្រុមហ៊ុន Apple នៅក្នុងទីក្រុង សេអ៊ូល កាលពីដើមអាទិត្យនេះ មុនថ្ងៃដាក់លក់ iPhone X ម៉ូដែលថ្មី នាថ្ងៃទី 24 ខែវិច្ឆិការនេះ… នេះបើតាម វិុបសាយ Metro.co.uk របស់ អង់គ្លេស។
seoul apple store

ប្រភព បានឱ្យដឹងទៀតថា អជ្ញាធរ ធ្វើនេះ ដើម្បីសាកសួរអំពី របៀបធ្វើពាណីជ្ជកម្ម របស់ក្រុមហ៊ុននេះ នៅក្នុងប្រទេស ក្រោយពេល មានការត្អូញត្អែរថា
Apple បានប្រើប្រាស់គោលនយោបាយ មិនសមស្រប ក្នុងការបង្ខិតបង្ខំឱ្យ ក្រុមហ៊ុនបណ្តាញទូរស័ព្ទ ដែលជា ដៃគូរ ឱ្យបញ្ជារទិញ iPhone ក្នុងបរិមាណ មួយកំណត់ ព្រមទាំងតំរូវឱ្យពួកគេ ធ្វើការ ផ្សព្វផ្សាយពាណីជ្ជកម្ម អំពីផលិតផលថ្មី ដែលមានស៉្បតដូចគ្នា ហើយត្រូវជ្រើសរើសដោយ Apple។

ប្រភព បានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរកូរ៉េ ហាក់ធ្វើទុក្ខបុកម្នេញ ក្រុមហ៊ុនអាមេរិកាំងធំៗ ដូចជា Apple, Google, Intel, Microsoft, Oracle និង Qualcomm ជាដើម។ ជាក់ស្តែង កាលពីឆ្នាំ 2015 អាជ្ញាធរកូរ៉េ បានធ្វើការសើុបអង្កេតមួយ ទៅលើ Apple ថាតើ ក្រុមហ៊ុនបរទេសមួយនេះ បានធ្វើឱ្យ ខូចខាត ដល់ ទីផ្សារស្មាតហ្វូនក្នុងស្រុក ឬអត់ ក្រោយពេល Apple ដាក់លក់ iPhone 6 នៅក្នុងប្រទេស ដែលដណ្តើមចំណែកទីផ្សារស្មាតហ្វូន បានរហូត 33% ពី Samsung។

ប្រធានក្រុមហ៊ុនវិភាគបច្ចេកវិទ្យា Endpoint Technologies Associates លោក Roger Kay ធ្លាប់បាន ចោទប្រកាន់ថា ទង្វើរបស់ អាជ្ញាធរ កូរ៉េ ទៅលើ ក្រុមហ៊ុនបរទេស បានបង្ហាញ ចេតនាច្បាស់ក្រឡែតថា ពួកគេ កំពុងអនុវត្ត គោលនយោបាយ ការពារក្រុមហ៊ុនក្នុងស្រុក ពីការលុកលុយរបស់ ក្រុមហ៊ុនបរទេស… ដែលជាគោលនយោបាយ មិនស្មើភាព សំរាប់ក្រុមហ៊ុនបរទេស ក្នុងការប្រកួតប្រជែង ជាមួយ ក្រុមហ៊ុនក្នុងស្រុក៕
metro.co.uk




Loading...

ចូលរួមមតិតាមរយៈ Facebook