ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា មានគំរោងនឹង ដាក់បញ្ចេញ iPhone SE អេក្រង់ 4 អីុង ជំនាន់ទី 2 សំរាប់ទីផ្សារ ចំណូលមធ្យម នាដើមឆ្នាំក្រោយនេះ… នេះបើតាម វិុបសាយតៃវ៉ាន់ CENS។

រូបតំណាង
ម៉ូដែលក្រោយនេះ នឹងត្រូវផលិតឡើង ដោយរោងចក្រ Wistron របស់ក្រុមហ៊ុនតៃវ៉ាន់ នៅឯប្រទេស ឥណ្ឌា តែម្តង ហើយចង្វាក់ផលិតកម្ម ទ្រង់ទ្រាយធំ នឹងចាប់ផ្តើម នាដើមឆ្នាំ 2018 នេះ។ គួររំលឹកថា អំឡុងឆ្នាំ 2017 នេះ រោងចក្រ Wiston នៅឯ ក្រុង Bangalore ប្រទេស ឥណ្ឌា បានចាប់ផ្តើម ផលិត iPhone SE ជំនាន់ទី 1 រួចទៅហើយ សំរាប់ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក ហើយវា ជា iPhone ដំបូងដែលដាក់អក្សរថា “Made in India”។
ងាកមក iPhone SE 2 វិញ វានឹងរក្សា ទំហំអេក្រង់ 4 អីុង ដដែល ប៉ុន្តែ នឹងត្រូវបានគេបន្ថែម មុខងារស្កែនមុខ Face ID ជាមួយនឹងទំហំផ្ទុក 32GB និង 128GB។ រីឯតម្លៃរបស់វាវិញ នឹងចាប់ផ្តើមពី $450 ឡើងទៅ។ ដោយឡែក រូបរាងរបស់វាវិញ គេមិនប្រាកដទេថា តើវានឹងរក្សា ទំរង់ដើម ឬ រូបរាងថ្មីដូច iPhone X៕
ប្រភព: CENS