ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បាន ទិញយក ក្រុមហ៊ុនផលិតវ៉ែនតា តថភាពបន្ថែម AR ឈ្មោះ Vrvana… នេះបើតាម វិុបសាយ TechCrunch។ Vrvana គឺជា ម្ចាស់របស់វ៉ែនតា AR ឈ្មោះ Tetem ដែលមានទីតាំងស្ថិតនៅ ទីក្រុង Montreal ប្រទេស កាណាដា ហើយត្រូវបានទិញយក ក្នុងតម្លៃ ប្រមាណ $30 លានដុល្លារ។
ដោយឡែក បុគ្គលិករបស់ Vrvana ត្រូវបានគេរាយការណ៍ថា បានផ្លាស់ទីលំនៅ មកធ្វើការជាមួយ Apple នៅក្នុងរដ្ឋ California ហើយ។
គួររំលឹកថា បើតាមព័ត៌មានកន្លងមក បានឱ្យដឹងថា Apple កំពុងរៀបចំខ្លួន ផលិតវ៉ែនតា AR និង VR ឱ្យបានក្នុងឆ្នាំ 2020 ខាងមុខនេះ ហើយវា នឹងមានបំពាក់អេក្រង់ OLED នៅក្នុងនោះ ព្រមទាំងដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការណ៍ថ្មីមួយឈ្មោះ “rOS”៕
ប្រភព: TechCrunch