ស្មាតហ្វូនដែលដើរដោយប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ក្រុមហ៊ុន Google ត្រូវបានគេរកឃើញថា បានលួចប្រមូល និងបញ្ជូន ទិន្នន័យទាក់ទងនឹង ទីតាំងរបស់អ្នកប្រើប្រាស់ ទៅកាន់ ក្រុមហ៊ុនធំ Google ដោយមិនមានការអនុញ្ញាតិ បើទោះជា មុខងារសេវាទីតាំង (location service) ត្រូវបានគេបិទ, ឧបករណ៍ មិនមានសីុមកាត និង អីុនធើណែត ក៏ដោយ… នេះបើតាម ការរកឃើញ របស់ ក្រុមការងារ Quartz។
បើតាម Quartz បានឱ្យដឹងថា ស្មាតហ្វូន Android នឹងកត់ត្រា ទីតាំងលេខ ID របស់ អង់តែន ទូរស័ព្ទ ឬក៏អង់តែន Wifi បើទោះជា មិនបានដាក់ សីុមកាត ក្នុងទូរស័ព្ទ ក៏ដោយ ហើយនៅពេល អ្នកប្រើប្រាស់ បើកដំណើរការអីុនធើណែត តាមរយៈសីុម ឬ Wifi នោះវា នឹងចាប់ផ្តើម បញ្ជូន ព័ត៌មានទាំងអស់នេះ ទៅកាន់ Google ភ្លាម។
បើតាម Google បានសារភាពថា ពិតជាមានរឿងនេះកើតឡើងមែន ហើយ ខ្លួនធ្វើនេះ ដើម្បីគ្រប់គ្រង ការផ្ញើសារដាស់តឿន និងសារជាអក្សរ នៅលើ ស្មាតហ្វូន Android ប៉ុណ្ណោះ ដោយមិនមានចេតនា រក្សាទិន្នន័យផ្ទាល់ខ្លួន អ្នកប្រើប្រាស់ នោះទេ។ Google ថា ខ្លួននឹងបញ្ចប់ ទង្វើបែបនេះ ក្រោយពេល ត្រូវបានសួរនាំដោយ Quartz និងក្រោយពេល ពួកគេ បានលួច ដំណើរការវា អស់ជាង 11 ខែមកហើយ៕
ប្រភព: qz.com