អេហ្វិកកែបន្លឺរូបថតមុខមនុស្ស ហៅថា Portrait Lighting ដែល Apple បានប្រកាសថា គឺជា មុខងារដែលអាចដំណើរការបានតែ នៅលើ iPhone X និង iPhone 8 Plus ប៉ុណ្ណោះ ប៉ុន្តែ ធាតុពិត វាអាចប្រើបាននៅលើ iPhone 7 Plus ផងដែរ… នេះបើតាម អ្នកសរសេរកូដ ជនជាតិ អៀកឡង់ Steven Troughton-Smith។
បើតាម Steven បានឱ្យដឹងថា មុខងារនេះ មិនត្រូវការ កាម៉េរាខាងមុខជំនាន់ថ្មី របស់ iPhone X នោះទេ ព្រោះ ការកែកុននេះ ធ្វើឡើងដោយ ផ្នែកទន់… មិនមែន ផ្នែករឹងនោះទេ។ គាត់ថា ដើម្បីតេស្តទ្រឹស្តីរបស់គាត់ អ្នកប្រើប្រាស់ អាចផ្ទេរ រូបថតដោយកាម៉េរាមុខ របស់ iPhone X ហើយកែកុន ព័ត៌មានទាក់ទងនឹងរូបថតនោះ (ហៅថា metadata) ពីក្នុងកុំព្យូទ័រ បន្ទាប់មក បញ្ជូនវា ទៅកាន់ iPhone 7 Plus។ នៅពេលបើករូបថតនេះ ពីក្នុង កម្មវិធី Photos របស់ iPhone 7 ចុច Edit នោះនឹង ឃើញមាន អីុនធើហ្វេស កែពន្លឺរូបភាពមិនខាន។
Just to add insult to injury, if you AirDrop that photo back to the iPhone 7 Plus now it shows the Portrait Lighting UI, and lets you change mode 😒 So Portrait Lighting is 100% an artificial software limitation. 7 Plus photos can have it, 7 Plus can do it pic.twitter.com/KAi0sEtXcn
— Steve Troughton-Smith (@stroughtonsmith) November 19, 2017
Steven បានបន្តទៀតថា វាជាការកំរិត របស់ Apple។ ហើយនេះ ទំនងជា ការជំរុញឱ្យអ្នកប្រើប្រាស់ ងាកទៅប្រើ ផលិតផលថ្មីច្រើនជាង។
ដោយឡែក លោក John Gruber ដែលជា អ្នកសរសេរព័ត៌មានពី Apple វិញ បានឱ្យដឹងថា ការកំហិតមុខងារនេះ ឱ្យមានតែ នៅលើ iPhone X និង 8 Plus គឺដោយហេតុផល ល្បឿនប្រើការ ដោយមុខងារនេះ ត្រូវការ បន្ទៈឈីបល្បឿនលឿនថ្មី របស់ A11 ទើបការ ប្រើការ មានភាពរលូន និងរហ័ស។
ចំណែកមុខងារមួយទៀត ដែលគេថា វាក៏អាចដំណើរការ ដោយប្រើកាម៉េរាមុខ ធម្មតាដែរ នោះគឺ មុខងារ រូបភាពមានចលនា Animoji ប៉ុន្តែ វាត្រូវបានកំហិតឱ្យប្រើប្រាស់តែ នៅលើ iPhone X ផងដែរ៕
ប្រភព: Twitter