Search

[ព័ត៌មាន] iMac Pro ថ្មី នឹងបំពាក់ដោយ បន្ទៈឈីប A10 បន្ថែមពីលើ អង្គគណនា Intel ដើម្បីធ្វើការងារស្រាលៗ

ម៉ាសីុន iMac Pro ថ្មី ដែល Apple បំរុងនឹងដាក់បញ្ចេញលក់ នាពេលខាងមុខនេះ ត្រូវបានគេរកឃើញថា បានបំពាក់ បន្ទៈឈីប A10 ដែលប្រើនៅលើ iPhone និង iPad ជាអង្គគណនា បន្ទាប់បន្សំ បន្ទាប់ពី អង្គគណនាចម្បង Intel… នេះបើតាម ការរកឃើញ របស់អ្នកសរសេរកូដ Jonathan Levin។

Apple iMac Pro

គ្រឿងក្នុង ម៉ាសីុន iMac Pro ថ្មី

Levin បានរកឃើញថា វាគឺជា បន្ទៈឈីប A10 ប្រភេទ ARM 64 bit លេខកូដ T8010 ដែលមានភ្ជាប់មកជាមួយនូវ អង្គចងចាំផ្ទាល់ខ្លួន ទំហំ 512MB។

ចំណែក អ្នកសរសេរកូដម្នាក់ទៀត គឺលោក Steve Troughton-Smith បានឱ្យដឹងថា បន្ទៈឈីប A10 នេះ នឹងត្រូវបានប្រើ សំរាប់ ការងារបើកដំណើរការម៉ាសីុន (Boot), ការងារសុវត្ថិភាពប្រព័ន្ធផ្សេងទៀត ព្រមទាំងប្រើ សំរាប់ដំណើរការមុខងារ បញ្ជារដោយប្រើសម្លេង Hey Siri។ Steve បានបន្តទៀតថា A10 នឹងគ្រប់គ្រង ការបើកដំណើរការម៉ាសីុនដំបូង (Boot) មុននឹងវា បញ្ជូនបន្តទៅកាន់ ប្រព័ន្ធ EFI ដើម្បីបើកដំណើរការប្រព័ន្ធប្រតិបត្តិការណ៍។

នេះមិនមែនជាលើកមួយទេ ដែល Apple បានប្រើប្រាស់ ឈីបបន្ថែមប្រភេទ ARM ដើម្បីប្រើជាជំនួយការងារសុវត្ថិភាព នៅលើ ផលិតផលរបស់ខ្លួន ជាក់ស្តែង ម៉ាសីុន Macbook Pro TouchBar ស៊េរី 2017 ត្រូវបានគេបំពាក់ បន្ទៈឈីបមួយឈ្មោះ T1 ប្រភេទ ARM នេះដែរ ដើម្បីគ្រប់គ្រង មុខងារ TouchBar និងមុខងារស្កែនក្រយៅដៃ៕

Apple T1 chip on the new Macbook Pro Touch bar

ឈីប T1 នៅក្នុងម៉ាសីុន Macbook Pro TouchBar


ប្រភព: newosbook




Loading...

ចូលរួមមតិតាមរយៈ Facebook