ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.1.2 ថ្មី ដែលចេញមក ដើម្បីកែបញ្ហា អេក្រង់ iPhone X គាំងមិនដំណើរការ នៅពេល វា ប៉ះនឹង អាកាសធាតុងខាងក្រៅ ដែលត្រជាក់ខ្លាំង។ ក្រៅពីនេះ វាក៏បានកែបញ្ហា រូបភាពថតមានចលនា Live Photo ដែលថតទៅ វៀច ឬដាច់ ផងដែរ។
កំណែទំរង់នេះ ចេញមក សំរាប់ដោះស្រាយបញ្ហា iPhone X ប៉ុណ្ណោះ ដូច្នោះ អ្នកដែលប្រើ iPhone ម៉ូដែលផ្សេងទៀត មិនចាំបាច់ អាប់ដេត ក៏បានដែរ។ សំរាប់លោកអ្នក ដែលចង់អាប់ដេត សូមអាប់ដេត តាមរយៈ OTA ដោយចូលទៅ Settings-> General-> Software Update-> Download and Install៕