Search

[ព័ត៌មាន] iPad ឆ្នាំក្រោយ នឹងប្រើ ឈីប A11X ដែលមានអង្គគណនា ដល់ទៅ 8 គ្រាប់

iPad Pro ម៉ូដែលឆ្នាំ 2018 ក្រោយនេះ នឹងមានបំពាក់ទៅដោយ អង្គគណនា 8 គ្រាប់ និងបច្ចេកវិទ្យាផលិត 7nm របស់ រោងចក្រ TSMC របស់តៃវ៉ាន់ ដែលនឹងមានទំហំតូច ហើយសីុភ្លើងកាន់តែតិច… នេះបើតាម វិុបសាយ MyDrivers។
Apple iPad Pro X

ប្រភព បានបន្តទៀតថា អង្គគណនាថ្មីនេះ បំពាក់ទៅលើ ឈីប A11X ដែលត្រូវបានគេឱ្យឈ្មោះថា Bionic ហើយនឹង មានអង្គគណនាល្បឿនលឿន 3 គ្រាប់ឈ្មោះ ខ្យល់ព្យុះ Monsoon និង 5 គ្រាប់ទៀត ល្បឿនខ្សោយ ឈ្មោះថា ខ្យល់បក់ Mistral។

គួររំលឹកថា iPhone 8/8 Plus និង X បច្ចុប្បន្ន ក៏ប្រើប្រាស់ បន្ទៈឈីប A11 Bionic នេះដែរ ប៉ុន្តែ វាមានអង្គគណនា តែ 6 គ្រាប់តែប៉ុណ្ណោះ គឺ Monsoon 2 គ្រាប់ និង Mistral 4 គ្រាប់ ប៉ុន្តែ ល្បឿនរបស់វា ត្រូវបានគេតេស្តថា លឿនប្រហែល Macbook Pro 13 អីុង ឆ្នាំ 2017 ដែរ (បើយោងតាម ពិន្ទុរបស់ Geekbench)។

ក្រៅពីនេះ iPad Pro ថ្មី នឹងមានបំពាក់ទៅដោយ កាម៉េរាស្កែនមុខ FaceID ព្រមទាំង រូបរាង យកលំនាំតាម iPhone X ដែរ គឺមាន អេក្រង់ស្ទើរពេញផ្ទៃខាងមុខ ប៉ុន្តែវានឹងប្រើ កញ្ចក់ LCD ជាជាង OLED ពីព្រោះ ទិន្នផលផលិត អេក្រង់ OLED ខ្នាតធំ នៅមានកំរិត នៅឡើយ៕
ប្រភព: MyDrivers




Loading...

ចូលរួមមតិតាមរយៈ Facebook