Search

[ព័ត៌មាន] អ្នកវិភាគថា iPhone X ឆ្នាំក្រោយមាន 3 គ្រឿង ហើយតម្លៃធូរថ្លៃទៀត

ក្រុមហ៊ុន Apple មានគំរោងនឹង ដាក់បញ្ចេញលក់ iPhone X ថ្មី 3 ម៉ូដែល សំរាប់ឆ្នាំក្រោយនេះ ដោយរួមមាន ម៉ូដែលអេក្រង់ OLED ទំហំ 6.5 អីុង, 5.8 អីុង និងម៉ូដែលអេក្រង់ LCD ធម្មតា ទំហំ 6.1 អីុង… នេះបើតាម អ្នកវិភាគ Ming-Chi Kuo មកពីក្រុមហ៊ុន ហិរញ្ញវត្ថុ KGI Securities។
Apple iPhone X 2018

Kuo ជឿថា ម៉ូដែលទាំង 3 នេះ នឹងមានការរចនាម៉ូដដូចគ្នា គឺអេក្រង់ស្ទើរពេញផ្ទៃខាងមុខ និង កាម៉េរាបច្ចេកវិទ្យា Face ID។ ដោយឡែក ក្នុងចំណោម 3 ម៉ូដែលនោះ ម៉ូដែលដែលមាន អេក្រង់ LCD ទំហំ 6.1 អីុង គឺជា ម៉ូដែលដែលមាន តម្លៃថោកជាងគេ គឺតម្លៃចាប់ផ្តើមពី $649… ប្រហាក់ប្រហែលនឹង តម្លៃម៉ូដែល iPhone 8 បច្ចុប្បន្នដែរ៕

ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook