Search

[ព័ត៌មាន] iPhone X មានបញ្ហា គាំងមិនដំណើរការ នៅពេល ប៉ះនឹង អាកាសធាតុ ត្រជាក់ខ្លាំង

បើតាម អ្នកប្រើប្រាស់បណ្តាញ Reddit ម្នាក់រហ័សនាម darus214 បានត្អូញត្អែរ ឱ្យដឹងថា អេក្រង់ iPhone X របស់គាត់ គាំង មិនដំណើរការ នៅពេល គាត់ចេញក្រៅផ្ទះ ប៉ះនឹង ធាតុអាកាស ត្រជាក់ នៅខាងក្រៅ។ គាត់ បានបន្តទៀតថា វាចំណាយពេល ប្រមាណ 2 វិនាទីប៉ុណ្ណោះ នៅពេល វា ចាប់ផ្តើមគាំង។
freezePhone-X
ដោយឡែក ខាងក្រុមហ៊ុន Apple បានចេញមុខ ទទួលស្គាល់បញ្ហានេះ ហើយថា ខ្លួន នឹងបញ្ចេញ កំណែទំរង់ថ្មីមួយ សំរាប់ប្រព័ន្ធប្រតិបត្តិការណ៍ iOS នាពេលឆាប់ៗនេះ ដើម្បីដោះស្រាយ បញ្ហានេះ។ បើតាម Apple បានឱ្យដឹងថា “អេក្រង់ iPhone X នឹងគាំងមិនដំណើរការ មួយរយៈពេលខ្លី នៅពេលវា ប៉ះពាល់ នឹងការផ្លាស់ប្តូរទៅកាន់ បរិយាកាស ត្រជាក់ខ្លាំង ភ្លាមៗ។ ប៉ុន្តែ ប៉ុន្មានវិនាទីក្រោយមក វានឹង ដំណើរការពេញលេញ ជាធម្មតាវិញ។ យើងនឹង ដោះស្រាយបញ្ហានេះ នៅពេលបញ្ចេញ កំណែទំរង់ប្រព័ន្ធប្រតិបត្តិការណ៍ថ្មី”។

គួររំលឹកថា Apple ទើបតែដាក់បញ្ចេញ កំណែទំរង់ iOS 11.1.1 ថ្មី កាលពី 3 ថ្ងៃមុន ដើម្បីដោះស្រាយបញ្ហា Autocorrect និង បញ្ហាបញ្ជារដោយនិយាយ Hey Siri៕
ប្រភព: loopInsight




Loading...

ចូលរួមមតិតាមរយៈ Facebook