អ្នកប្រើប្រាស់ iPhone X មួយចំនួន បានត្អូតត្អែរថា នៅលើ អេក្រង់ iPhone X របស់ពួកគេ បានលេចចេញ បន្ទាត់ពណ៌បៃតង មួយឆ្នូត រត់កាត់ ទទឹង អេក្រង់ ផ្នែកខាងស្តាំ។
បើតាម អ្នកប្រើប្រាស់ម្នាក់ បានរៀបរាប់ នៅលើគេហទំព័រទ្រទ្រង់សហគមន៍ MacRumors ថា “ខ្ញុំ កំពុងកាន់លេង iPhone ថ្មីរបស់ខ្លួន ស្រាប់តែ មួយរំពេចនោះ លេខចេញ បន្ទាត់ ពណ៌បៃតងមួយឆ្នូត នៅលើ អេក្រង់ តែម្តង។ បន្ទាត់នោះ មានពណ៌ភ្លឺដិត ហើយស្ថិតនៅ ទទឹងផ្នែកខាងស្តាំ នៃអេក្រង់”។
អ្នកដែលជួបបញ្ហានេះ បានព្យាយាម ធ្វើការ បិទបើកម៉ាសីុន និង Restore ថ្មី ប៉ុន្តែ បញ្ហានៅតែ មិនបាត់ ហើយពួកគេ បានប្រាប់ថា ជួនកាល បន្ទាត់នោះ បានលោត ទៅនៅកន្លែងផ្សេង នៃអេក្រង់ទៀតផង។
ដោយឡែក ខាង Apple វិញ មិនទាន់ មានការបកស្រាយនោះទេ ទាក់ទងនឹង បញ្ហានេះ៕
ប្រភព: MacRumors