ហែកខើ រហ័សនាម Liang Chen របស់ក្រុម Keen Lab កាលពីពេលថ្មីៗនេះ បានបង្ហាញ ការហែកគុក iPhone X របស់គាត់ នៅឯ ព្រឹត្តិការណ៍ POC2017 ដែលជា ព្រឹត្តិការណ៍ទាក់ទងនឹង ប្រព័ន្ធសុវត្ថិភាព រៀបចំឡើងដោយ អ្នកជំនាញ និងហែកខើ កូរ៉េ។ ព្រឹត្តិការណ៍នេះ បានប្រារព្ធឡើង នៅ ទីក្រុង សេអ៊ូល កាលពី ថ្ងៃទី 9-10 ខែវិច្ឋិកា កន្លងទៅ 2-3 ថ្ងៃមុននេះ។
iOS 11.1.1 jailbreak by Liang Chen from Keen Lab. pic.twitter.com/WLI07Us5pV
— vangelis (@vangelis_at_POC) November 10, 2017
ក្នុងព្រឹត្តិការណ៍នេះ ហែកខើ នឹងធ្វើការ ពិភាក្សា ព្រមទាំងផ្លាស់ប្តូរ ចំណេះដឹង បទពិសោធន៍ និងបច្ចេកទេស ក្នុងហែក និងវាយលុក ប្រព័ន្ធសុវត្តិភាព។
ហើយក្នុងអំឡុងពេលនោះដែរ អ្នករៀបចំកម្មវិធីម្នាក់ បានថតបង្ហោះ នៅពេលដែល Chen ធ្វើបទបង្ហាញ ពីការហែកគុក ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 នៅលើ iPhone X របស់គាត់។
ថ្វីបើគាត់ អាចហែកគុក មែនក៏ដោយ ប៉ុន្តែ ចូរកុំទន្ទឹមរង់ចាំ ការបញ្ចេញ កម្មវិធីហែកគុក របស់គាត់ ជាសាធារណៈ ឱ្យសោះ ពីព្រោះ ក្រុមហែកខើ ប្រព័ន្ធ iOS ភាគច្រើន បានចាប់ផ្តើម ងាកទៅលក់ ចន្លោះប្រហោងប្រព័ន្ធ ដែលពួកគេ រកឃើញ ទៅដល់ ក្រុមហ៊ុនដើម ឬ ក្រុមទី 3 ជាថ្នូរនឹង ប្រាក់រង្វាន់… ជាជាងបង្ហោះជា សាធារណៈ ដែលមិនទទួលបានកំរៃ អ្វីនោះសោះ៕
ប្រភព: Twitter