Search

[ព័ត៌មាន] Apple ប្រាប់ថា មានការស្នើពាក្យវាយស្វ័យប្រវត្តិខុស សំរាប់ តួអក្សរ “i” នៅលើ iOS 11

ក្រុមហ៊ុន Apple បានទទួលស្គាល់ថា នៅលើ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 នៅពេល អ្នកប្រើប្រាស់ វាយតួអក្សរ “i” នៅលើ ឃីប៊ត នោះនឹងមាន ឃើញ មានការស្នើពាក្យវាយស្វ័យប្រវត្តិ ហៅថា Autocorrection ជា តួអក្សរ A និងសញ្ញាណ ? ក្នុងប្រអប់បួនជ្រុង។ Apple ថា ខ្លួនបានកែបញ្ហានេះ រួចហើយ នៅលើ iOS 11.2 ដែលនឹងចេញមក នាពេលឆាប់ៗនេះ។
AutoCorrection Bug on Apple iOS 11

ដោយឡែក ជាដំណោះស្រាយបណ្តោះអាសន្ន Apple បានណែនាំឱ្យចូលទៅ កំណត់បង្ហាញពាក្យកែស្វ័យប្រវត្តិដោយខ្លួនឯង ដោយចូលទៅ Settings > General > Keyboard > Text Replacement ហើយចុចសញ្ញា + រួចត្រង់ប្រអប់ Phrase វាយអក្សរ I ហើយក្នុងប្រអប់ Shortcut វាយតួអក្សរ i រួចចុច Save ជាការស្រេច៕
AutoCorrection Bug fix on Apple iOS 11
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook