Search

[ព័ត៌មាន] ថ្លៃដើម iPhone X មួយគ្រឿង ត្រូវបានគេប៉ាន់ថា អស់ប្រមាណ $357

បើតាម វិុបសាយ TechInsights បានឱ្យដឹងថា បើតាម ការវាយតម្លៃ iPhone X ថ្លៃដើមនៃការផលិតស្មាតហ្វូនមួយនេះ គឺអស់ប្រមាណ $357 ប៉ុណ្ណោះ ហើយ Apple អាចយកចំណេញលើវាបាន 64% តាមរយៈ ការលក់ក្នុងតម្លៃ មួយគ្រឿង $999។
iPhone X BOM

ប្រភព បានបន្តទៀតថា គ្រឿងបន្លាស់ ដែលថ្លៃជាងគេ គឺអេក្រង់ Super Retina ប្រភេទ OLED ទំហំ 5.8 អីុង ដែលមានតម្លៃប្រមាណ $65.50… ថ្លៃជាង អេក្រង់ LCD ទំហំ 4.7 អីុង របស់ iPhone 8 ជិតពាក់កណ្តាល។ ចំណែក គ្រឿងបន្លាស់ដែលថ្លៃបន្ទាប់ គឺ គ្រោងដែកថែប របស់វា ដែលមានតម្លៃប្រមាណ $36… ថ្លៃជាង គ្រោងអាលុយមីញ៉ូម របស់ iPhone 8 ដល់ទៅ $15។

TechInsights បានលើកឡើងទៀតថា Apple ចំណេញពី iPhone 8 ប្រមាណ 59% ពីលើថ្លៃដើម តាមរយៈការលក់វា ក្នុងមួយគ្រឿង $699 ដូចនេះ iPhone X គឺជា ម៉ូដែលដែល Apple ទទួលបាន ការចំណេញខ្ពស់បំផុត បើធៀបនឹង ម៉ូដែលផ្សេងទៀត។

គួររំលឹកថា តម្លៃប៉ាន់នេះ មិនរាប់បញ្ចូល ថ្លៃស្រាវជ្រាវ និងអភិវឌ្ឍ, ថ្លៃប៉ាតង់បច្ចេកវិទ្យា, ការវេចខ្ចប់, ការធ្វើទីផ្សារ, ការដឹកជញ្ជូន និងតម្លៃបន្ទាប់បន្ទាប់ផ្សេងទៀតនោះទេ។ ដោយឡែក នាយកប្រតិបត្តិ Apple លោក Tim Cook វិញបាន និយាយការពារ តម្លៃខ្ពស់កប់ពពករបស់ iPhone X ថា Apple មិនបានព្យាយាម លក់វា ក្នុងតម្លៃដែលខ្ពស់បំផុត នោះទេ ប៉ុន្តែ ពួកគេ លក់វា ទៅតាម តម្លៃគុណភាពនៃផលិតផល៕
ប្រភព: Reuters




Loading...

ចូលរួមមតិតាមរយៈ Facebook