Search

[ព័ត៌មាន] SquareTreade ថា iPhone X គឺជា ស្មាតហ្វូន ដែលងាយនឹងបែកអេក្រង់ បំផុត

ក្រោយពេល ធ្វើការតេស្ត iPhone X ទាក់ទងនឹង ភាពធន់របស់វា ក្រុមការងារ SquareTrade Labs បានចេញសេចក្តី សន្និដ្ឋានថា iPhone X គឺជា ស្មាតហ្វូនដែលមានតម្លៃថ្លៃបំផុត ដែលងាយនឹងបែកអេក្រង់ជាងគេ ដូចនេះ អ្នកប្រើវា ត្រូវប្រុងប្រយ័ត្នបន្តិច បើមិនដូច្នោះទេ នឹងត្រូវចំណាយលុយថ្លៃ ក្នុងការជួសជុលវាមិនខាន។

គ្រាន់តែ ទម្លាក់លើកដំបូងពី កម្ពស់ 1.8 ម៉ែត្រ ឃើញថា iPhone X ខូចបាត់ទៅហើយ ដូចជា អេក្រង់ របើក ប៉ះលែងដំណើរការ, របកគែម និងការអូសត្រឡប់ទៅផ្ទាំង Home ក៏ខូចទៀត។ SquareTrade Labs ថា តម្លៃជួសជុលអេក្រង់របស់វា គឺជា មធ្យមប្រមាណ $500 ជាង ដូចនេះ អ្នកប្រើប្រាស់ប្រាស់ ត្រូវថ្នាក់ថ្នមវាបន្តិច កុំឱ្យរបូតពីដៃ ឱ្យសោះ៕
ប្រភព: Youtube




Loading...

ចូលរួមមតិតាមរយៈ Facebook