Search

[ព័ត៌មាន] DisplayMate សរសើរថា iPhone X មានអេក្រង់ ល្អផ្តាច់គេ

ក្រុមការងារ DisplayMate កាលពីពេលថ្មីៗនេះ បានចេញលទ្ធផលតេស្តពិសោធន៍របស់ខ្លួន ទាក់ទងនឹង អេក្រង់ OLED នៅលើ iPhone X ដោយសរសើរថា នេះ គឺជា អេក្រង់ស្មាតហ្វូន ដែលល្អបំផុត… លំដាប់ជួរមុខ ដូច អេក្រង់ OLED នៅលើ Samsung Note 8 ដែរ។
Apple iPhone X Super Retina OLED Screen

DisplayMate បានលើកឡើងថា អេក្រង់ Super Retina ថ្មីនេះ របស់ Apple អាចបង្ហាញពណ៌ ស្ទើរគ្រប់ពណ៌ មានល្អឥតខ្ចោះ (លើកលែងតែពណ៌លឿង) ហើយមាន កំរិតភ្លឺ (Brightness) និងការបង្ហាញភាពឆ្លុះនៃ កន្លែងភ្លឺនិងងងឹត (Contrast) បានខ្ពស់ជាងគេ ផងដែរ។

DisplayMate បានក្រិត គុណភាព អេក្រង់ Super Retina នេះ រហូតលំដាប់ A+ ដូច Note 8 ដែរ… ដែលខ្ពស់បំផុត បើធៀបនឹង អេក្រង់ស្មាតហ្វូនដទៃទៀត៕

Apple iPhone X Super Retina OLED Screen
ប្រភព: DisplayMate




Loading...

ចូលរួមមតិតាមរយៈ Facebook