Search

[ព័ត៌មាន] Apple តឿនថា អេក្រង់ iPhone X អាចនឹងប្រែពណ៌ ហើយជួនកាល មានពណ៌ឆេះ

នៅក្នុង ឯកសារជំនួយ ដែលបង្ហោះលើ គេហទំព័រ Apple ក្រុមហ៊ុននេះ បានដាស់តឿន អ្នកប្រើប្រាស់ iPhone X ថា អេក្រង់ស្មាតហ្វូនថ្មីរបស់ពួកគេ ជួនកាល អាចនឹងមាន ការប្រែពណ៌បន្តិច ហើយ ជួនកាល អាចនឹងមាន ពណ៌ឆេះ នៅលើអេក្រង់… ដែលជា រោគសញ្ញាទូទៅ នៃ ពពួកអេក្រង់ OLED ក្រោយពេល បើកប្រើយូរ។
iPhone X Display

Apple ថា ខ្លួន បានបង្កើតអេក្រង់ Super Retina ដើម្បីកាត់បន្ថយ បញ្ហាទាំងនេះហើយ ប៉ុន្តែ មិនអស់នោះទេ។ Apple ក៏បានផ្តល់ដំបូន្មាន ដើម្បីការពារបញ្ហានេះដែរ ដូចខាងក្រោម:
● ប្រើមុខងារ Auto-Brightness ទៅ ON ដោយចូលទៅ Settings > General > Accessibility > Display Accommodations
● កំណត់បិទអេក្រង់ iPhone X អ្នក ដោយស្វ័យប្រវត្តិ រយៈពេលតិចបំផុត ដោយចូលទៅ Settings > Display & Brightness > Auto Lock
● ចៀសវាង បើកមើលរូបភាពហ្នឹង ដោយប្រើ ពន្លឺខ្លាំង រយៈពេលយូរ
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook