Search

[ព័ត៌មាន] Qualcomm ប្តឹង Apple មួយករណីទៀត ទាក់ទងនឹង ការលួចកូដ ម៉ូឌឹម ទៅឱ្យ Intel

ក្រុមហ៊ុន Qualcomm ថ្ងៃនេះ បានដាក់ពាក្យបណ្តឹង ប្តឹង ក្រុមហ៊ុន Apple មួយករណីទៀត ដោយចោទថា Apple បានល្មើស កិច្ចព្រមព្រៀង រក្សាការសម្ងាត់ផ្នែកទន់ ហើយបានផ្តល់ព័ត៌មាននេះ ទៅឱ្យ គូប្រកួតប្រជែង Intel… នេះបើតាម សារព័ត៌មាន Bloomberg។
apple vs qualcomm feud

គួររំលឹកថា Qualcomm និង Apple កំពុងជាប់បណ្តឹងគ្នាទៅវិញទៅមក ទាក់ទងនឹង បន្ទៈឈីប ម៉ូឌឹម 4G ដែលប្រើប្រាស់ នៅលើ iPhone ដោយ Apple ចោទ Qualcomm ថា យកថ្លៃប៉ាតង់ហួសហេតុពេក ហើយបានបង្អាក់មិនព្រម ប្រគល់លុយជាង $1 ពាន់លានដុល្លារ ដល់ Apple ដោយខឹង Apple សហការណ៍ជាមួយ ក្រសួង FTC របស់កូរ៉េ សើុបអង្កេត Qualcomm ក្នុងបទល្មើស ការប្រកួតប្រជែងមិនស្មោះត្រង់។

ដោយឡែក ក្នុងបណ្តឹងថ្មីនេះដោយ Qualcomm បានលើកឡើងថា Apple បានផ្ញើអីុម៉ែល ស្នើសុំមើលកូដសម្ងាត់ ទាក់ទងនឹង វិធី ដោនឡូដ តាមរយៈម៉ូឌឹម 4G ប៉ុន្តែ នៅក្នុង​អីុម៉ែលនោះ បានបង្កប់ អីុម៉ែលរបស់ វិស្វករ Intel នៅក្នុងនោះដែរ។ Qualcomm ថា Apple ថែមទាំង ឱ្យវិស្វកររបស់ខ្លួន ធ្វើការជាមួយ វិស្វករ Intel ដើម្បីសំរបសំរួលក្នុងរឿងនេះទៀតផង។

បណ្តឹងនេះ បានកើតឡើងមួយថ្ងៃ ក្រោយពេល លេចឮដំណឹងថា Apple មានគំរោងនឹង បង្កើត iPhone ឆ្នាំ 2018 ដែលមិននឹង មិនប្រើ ឈីបម៉ូឌឺម 4G LTE របស់ Qualcomm ទៀតនោះទេ៕
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook