ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 11.1 ដោយមកជាមួយ រូបភាព អីុម៉ូជីថ្មីជាង 70 រូប និងដើម្បីកែបញ្ហា ខុសឆ្គងរបស់ប្រព័ន្ធ មួយចំនួន។
បញ្ហាទាំងនោះ មានដូចជា កែបញ្ហា រូបភាពក្នុង Photos ដែលជួនកាលធ្វើឱ្យស្រអាប់, កែបញ្ហាយឺត នៅពេលបើកមើលរូបភាព ScreenShot, កែបញ្ហា ឃីប៊ត មិនបង្ហាញខ្លួន នៅពេលប្រើមុខងារ អានអត្ថបទដោយស្វ័យប្រវត្តិ, កែបញ្ហា បង្ហាញលេខដាស់តឿនសារ បើទោះជា បានបើកមើល ឬលុបទៅហើយ, កែបញ្ហា ឧបករណ៍មួយចំនួន ទាញបង្ហាញទិន្នន័យទីតាំង មិនត្រឹមត្រូវ ជាដើម។
លោកអ្នក អាចដំឡើងទៅកាន់ កំណែទំរង់ថ្មីនេះ តាម 2 របៀប៖
1. របៀបទី1 : តាមរយៈ OTA ដោយចូលទៅ Settings-> General-> Software Update-> Download and Install។
2. របៀបទី2 : តាមរយៈ iTunes នោលើ កុំព្យូទ័រ ដោយដោនឡូដ ឯកសារដំឡើង Firmware ពីលីងខាងក្រោម ទៅតាមប្រភេទ ឧបករណ៍របស់លោកអ្នក រួច ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ ហើយបើកកម្មវិធី iTunes (លោកអ្នក ត្រូវមានអីុនធើណែត)។ បន្ទាប់មកនៅ ផ្ទាំងខាងស្តាំ សូមចុច ឃី SHIFT សំរាប់ប្រព័ន្ធ Windows ឬ alt option សំរាប់ ប្រព័ន្ធ Mac OSX អោយជាប់ រួចសឹុមចុច ប៊ូតុង Restore។ រំកិល ទៅកាន់ ទីតាំង ដែលបាន រក្សា ឯកសារ ដំឡើង Firmware ហើយចុចរើសយក ឯកសារដំឡើងនោះ រួចសឹុមចុច ប៊ូតុង Open ដើម្បីចាប់ផ្តើមដំឡើង។
*ចំណាំ: បើសិន លោកអ្នក មិនស្គាល់ច្បាស់ ឧបករណ៍របស់អ្នក សូមដោនឡូដ កម្មវិធីមួយនេះពី App Store: http://bit.ly/iCheckUp
លីងដោនឡូដ ឯកសារដំឡើង Firmware iOS 11.1.1:
- iPhone 8
- iPhone 8 Plus
- iPhone 7
- iPhone 7 Plus
- iPhone SE, 5s
- iPhone 6s, iPhone 6
- iPhone 6s Plus, iPhone 6 Plus
- iPhone 5c, iPhone 5
- iPad Pro (10.5-inch), iPad Pro (12.9-inch) (2nd generation)
- iPad (9.7″)
- iPad mini 4, iPad Air 2, iPad mini 3
- iPad Pro (9.7‑inch)
- iPad Pro (12.9‑inch)
- iPad Air, iPad mini 2
- iPod touch (6th generation)