Search

[ព័ត៌មាន] ខុសពីការលេចឮកន្លងទៅ Apple ថា ខ្លួន មិនដែល គិតបំពាក់ មុខងារស្កែនក្រយៅដៃ នៅពីក្រោមអេក្រង់ នោះទេ

នាយករង Apple លោក Dan Riccio កាលពីពេលថ្មីៗនេះ បានផ្តល់បទសម្ភាសន៍ ដល់ វិុបសាយ TechCrunch ដោយក្នុងនោះ លោក បានលើកឡើងថា Apple មិនបានចំណាយពេល ក្នុងការ បំពាក់មុខងារ ស្កែនក្រយៅដៃ Touch ID នៅផ្នែកខាងក្រោយ, ផ្នែកចំហៀង ឬ នៅពីក្រោមអេក្រង់នោះទេ… ដែលនេះ ខុសពីដំណឹងលេចឮ កន្លងមក។
Apple Face ID on iPhone X

Riccio បានបន្តឱ្យដឹងទៀតថា “វាជារឿងលំបាកបំផុត។ បើយើង មានបំណងចង់ផ្លាស់ប្តូរអ្វីមួយ នោះ យើងត្រូវប្តូរវា ទៅប្រើ របស់អ្វីមួយ ដែលល្អជាង ហើយ មានភាពធម្មជាតិ ជាងមុន។ ខ្ញុំធ្លាប់ឮថា យើង មិនមានលទ្ធភាព ក្នុងការបំពាក់ Touch ID នៅពីក្រោមអេក្រង់ ហើយដែលនាំឱ្យ យើងបោះបង់វា។ នៅពេល យើងឃើញពន្លឺថា មុខងារស្កែនមុខ Face ID អាចដំណើរការបានល្អ ហើយដឹងថា យើង នឹងទទួលបាន ជោគជ័យ នៅពេល យើងបំពាក់វា នៅលើ ផលិតផលយើង។ ដូចនេះ យើង បានបោះបង់អ្វីផ្សេងទៀត ហើយផ្តោតទៅលើវាតែមួយមុខ។ ដូចនេះហើយ យើង មិនមានពេលវេលា ក្នុងការស្វែងរកវិធី បំពាក់ Touch ID នៅពីក្រោមអេក្រង់នោះទេ។ ការធ្វើបែបនោះ នឹងធ្វើឱ្យយើង បែងចែកអារម្មណ៍ ក្នុងការធ្វើអ្វីដែលប្រសើរជាង”៕
ប្រភព: TechCrunch




Loading...

ចូលរួមមតិតាមរយៈ Facebook