Search

[ព័ត៌មាន] Apple ដេញវិស្វករម្នាក់ចេញ ក្រោយពេល កូនស្រីគាត់ បង្ហោះវីដេអូ បង្ហាញ iPhone X

ក្រុមហ៊ុន Apple មានគោលការណ៍តឹងតែងណាស់ ទាក់ទងនឹង ការបង្ហាញផលិតផលសម្ងាត់របស់ខ្លួន។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុននេះ បានបណ្តេញចេញ វិស្វករម្នាក់ ចេញពីការងារ ក្រោយពេល កូនស្រីរបស់គាត់ បានបង្ហោះ វីដេអូមួយ ដែលបង្ហាញពី iPhone X មិនទាន់ចេញលក់ជាផ្លូវការ របស់ឪពុករបស់នាង នៅលើ ប៉ុស្តិ៍យូធូប របស់នាង កាលពីមួយអាទិត្យមុន។

វីដេអូរបស់នាង Brooke Amelia Peterson បានទទួលការចែកចាយ និងមើលបន្ត យ៉ាងច្រើន ដែលធ្វើឱ្យវា ឮទៅដល់ Apple។ Apple បានទាក់ទងនាង ឱ្យដកវាចេញ ពីព្រោះវា ល្មើសនឹងគោលការណ៍សម្ងាត់របស់ក្រុមហ៊ុន ហើយបន្ទាប់មក Peterson បានបញ្ចេញវីដេអូមួយទៀត ទាំងស្រក់ទឹកភ្នែក ដោយបានប្រាប់ថា Apple បានសំរេច បញ្ឈប់មុខតំណែងរបស់ ឪពុកនាង នៅឯ ក្រុមហ៊ុនហើយ។

នាងបានបន្តថា ពេល Apple ស្នើឱ្យនាងដកវីដេអូ នាងបានធ្វើតាម ដោយក្តីគោរព ប៉ុន្តែ បើទោះជា អ្នកជាបុគ្គលិក ធ្វើការល្អយ៉ាងណា នៅឯ Apple បើសិនជា អ្នក ធ្វើឱ្យខុសតំណម នោះពួកគេ នឹងមិនអត់ឱន ឱ្យនោះទេ៕
ប្រភព: Youtube




Loading...

ចូលរួមមតិតាមរយៈ Facebook