Search

[ព័ត៌មាន] Apple បានទិញយក ក្រុមហ៊ុនផលិតសិុនស័រកាម៉េរា InVisage

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានទិញយក ក្រុមហ៊ុនផលិត សិុនស័ររូបភាព សំរាប់កាម៉េរាមួយឈ្មោះ InVisage កាលពីពេលថ្មីៗនេះ… នេះបើតាម ប្រភពពី Image Sensors World។
Apple acquired Image Sensor Invisage

ប្រភព បានបន្តទៀតថា បុគ្គលិកខ្លះរបស់ InVisage បាននិងកំពុង ធ្វើការនៅឯ Apple ចំណែក ខ្លះទៀត កំពុងស្វែងរក ការងារថ្មី។ ដោយឡែក ការទិញយកនេះ បានធ្វើឡើង តាំងពីខែ កក្កដា មកម៉្លេះ។

គួររំលឹកថា InVisage បានបង្កើត សិុនស័រកាម៉េរា បច្ចេកវិទ្យាថ្មីមួយប្រភេទ ហៅថា QuantumFilm ដែលធ្វើឱ្យវា អាចប្រមូលពន្លឺ ពីកែវម៉ាសីុនថត បានច្រើន ជាង សិុនស័រកាម៉េរា ទូទៅប្រភេទ CMOS។

គេជឿថា ការទិញយក នឹងធ្វើឱ្យ កាម៉េរាថតរូបរបស់ iPhone នឹងកាន់តែ មានសមត្ថភាព អាចថតរូប បានកាន់តែច្បាស់ឡើង ហើយវា នឹងគម្លាតខ្លួន កាន់តែឆ្ងាយពី គូប្រកួតប្រជែង។

បច្ចុប្បន្ន កាម៉េរារបស់ ស្មាតហ្វូន Pixel 2 របស់ Google ត្រូវបានគេចាត់ទុកថា ជាកាម៉េរាល្អផ្តាច់គេ ដោយសារតែ Google បានប្រើប្រាស់ ឈីបកូដពិសេសមួយ ដែលអាចផ្តុំរូបភាពច្រើនប៉ុស្តិ៍ បញ្ចូលគ្នា តែមួយ នៅពេលអ្នកចុចថតតែម្តងគត់ ដើម្បីបង្កើតរូបភាព HDR មួយ ដែលឆ្លុះពន្លឺងងឹតភ្លឺ បានល្អ ព្រមទាំង មានភាពហ្មត់ច្បាស់ទៀតផង៕
ប្រភព: ImageSensorWorlds




Loading...

ចូលរួមមតិតាមរយៈ Facebook