Search

[ព័ត៌មាន] Apple ទិញយក ក្រុមហ៊ុនសាកថ្ម ឥតប្រើខ្សែ PowerbyProxi

ក្រុមហ៊ុន Apple ទើបតែ សំរេចបាន ក្នុងការទិញយក ក្រុមហ៊ុនដែលជំនាញខាង បច្ចេកវិទ្យាសាកថ្ម ឥតប្រើខ្សែ PowerbyProxi … នេះបើតាម ប្រភពពី វិុបសាយ Stuff។
apple powerbyproxi wireless charging solution

PowerbyProxi ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ 2017 ដោយសកលវិទ្យាល័យ Auckland នៃប្រទេស ញ៉ូហ្សីុឡែន ហើយ វា បានផ្តោតទៅលើ ការបង្កើត បច្ចេកវិទ្យាសាកថ្មឥតខ្សែ ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ចំណែក ខាង Apple វិញ បានប្រាប់ថា ក្រុមការងារ PowerbyProxi នឹងចូលរួម ក្នុងក្រុមវិស្វករ Apple ដើម្បីផ្លាស់ប្តូរ អនាគតនៃបច្ចេកវិទ្យា ឥតប្រើខ្សែ។

គួររំលឹកថា iPhone 3 ម៉ូដែលចុងក្រោយ ដែល Apple ទើបបញ្ចេញលក់ គឺ iPhone 8/8 Plus និង X សុទ្ធតែបំពាក់ទៅដោយ បច្ចេកវិទ្យាសាកថ្ម ដែលឥតប្រើខ្សែ ហើយ Apple មានគំរោងនឹងដាក់បញ្ចេញ បន្ទៈសាកថ្មប្រភេទនេះ ឈ្មោះថា AirPower នាដើមឆ្នាំក្រោយនេះ៕
ប្រភព: Stuff




Loading...

ចូលរួមមតិតាមរយៈ Facebook