Search

[ព័ត៌មាន] Apple កំពុងដុតដៃដុតជើង រៀបចំផលិត ម៉ាសីុន iMac Pro ថ្មី កម្លាំងលំដាប់ WorkStation

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានចាប់ផ្តើម កម៉្មង់ កាតក្រាហ្វិកលំដាប់ខ្ពស់ពី AMD ដើម្បីប្រើប្រាស់លើ ម៉ាសីុន iMac Pro ស៊េរីថ្មី
ដែលមានកម្លាំងលំដាប់ ម៉ាសីុន WorkStation សំរាប់ការងារក្រាហ្វិក និង 3D… នេះបើតាម ប្រភពពី DigiTimes។
imac-pro-01-100725009-large

ប្រភព បានបន្តទៀតថា កាតក្រាហ្វិកថ្មីនេះ គឺស៊េរីកាត AMD Radeon Pro Vega 56 ដែលមាន អង្គចងចាំប្រភេទថ្មី HBM2 ទំហំ 8GB និង Vega 64 ដែលមានអង្គចងចាំ 16GB។

ម៉ាសីុន iMac Pro ថ្មីនេះ នឹងចាប់ផ្តើមលក់ នាដើមខែ ធ្នូ ចុងឆ្នាំនេះ ជាមួយនឹងតម្លៃ ចាប់ពី $4,999 ឡើងទៅ ហើយវា ទំនងជានឹង មកជំនួសកន្លែង របស់ ម៉ាសីុន Mac Pro ចាស់ ដែលជា ផលិតផល មិនសូវទទួលបាន ការពេញនិយមប៉ុន្មាននោះទេ ប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រភព: DigiTimes




Loading...

ចូលរួមមតិតាមរយៈ Facebook