Search

[ព័ត៌មាន] ចំនួនផ្គត់ផ្គង់ iPhone X អាចនឹងខើច នៅពេលចេញលក់ ថ្ងៃទី 3 ខែក្រោយនេះ

បើតាម អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុនហិរញ្ញវត្ថុ KGI Securities បានឱ្យដឹងថា ចំនួនផ្គត់ផ្គង់ iPhone X ដំបូង នាថ្ងៃទី 3 ខែវិច្ឆិកា ក្រោយនេះ អាចនឹងមាន ត្រឹមតែ 2 ទៅ 3 លានគ្រឿងប៉ុណ្ណោះ ប៉ុន្តែ ការផ្គត់ផ្គង់នេះ អាចនឹងល្អប្រសើរឡើងវិញ នាដើមឆ្នាំក្រោយ។
iPhone X

Kuo ថា ការខ្វះខាតនេះ ដោយសារតែ បញ្ហាបច្ចេកទេសផលិត 3 គឺ បន្ទៈប៊តស៊េរីថ្មីប្រភេទបត់បែន, ការផ្គត់ផ្គង់កាម៉េរាភ្លោះក្រោយ ដោយ ក្រុមហ៊ុន Interflex កំពុងជួបបញ្ហាគុណភាព និង ការផ្គត់ផ្គង់ កាម៉េរាសំរាប់ស្កែនមុខ មានបញ្ហាគ្រឿងបន្លាស់ មិនគ្រប់គ្រាន់។

Kuo ជឿថា ការលក់ iPhone X ចុងឆ្នាំនេះ ប្រហែលជាបានត្រឹម 25 ទៅ 30 លានគ្រឿងប៉ុណ្ណោះ… ទាបជាងការរំពឹងទុក ដល់ទៅ 10 លានគ្រឿង៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook