Search

[ព័ត៌មាន] Apple អាចនឹងកំពុងសម្ងំបង្កើត iPhone X ថ្នាក់មធ្យម តម្លៃទាប

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា មានគំរោងនឹង ដាក់បញ្ចេញ ស្មាតហ្វូន iPhone X ស៊េរីថោក នាឆ្នាំក្រោយនេះ… នេះបើតាម វិុបសាយ United Daily News របស់ចិន។
iphone x

ប្រភព បានបន្តទៀតថា iPhone X ឆ្នាំក្រោយ នឹងមាន 2 ម៉ូដែល គឺម៉ូដែលតម្លៃថ្លៃ ថ្នាក់ខ្ពស់ រហ័សនាម “Lisbon” និង ម៉ូដែលតម្លៃថោក ថ្នាក់មធ្យម រហ័សនាម “Hangzhou”។ ប្រភព បានបន្តទៀតថា យុទ្ធសាស្ត្រតម្លៃថ្មីនេះ សំរាប់ iPhone X ម៉ូដែល ឆ្នាំក្រោយ នឹងធ្វើឱ្យវា ទទួលបាន ជោគជ័យ ព្រមទាំងអាចឱ្យ Apple ពង្រីក ចំណែកទីផ្សាររបស់ខ្លួន បានកាន់តែធំ។

គេជឿថា iPhone X រហ័សនាម Hangzhou នេះ នឹងបង្កើតឡើង ដើម្បីវាយលុក ទីផ្សារអតិថិជន នៅប្រទេសចិន និង ឥណ្ឌា៕
ប្រភព: UDN




Loading...

ចូលរួមមតិតាមរយៈ Facebook