Search

[ព័ត៌មាន] ចិន បានបិទមិនឱ្យ Apple Watch ស៊េរី 3 ភ្ជាប់ប្រើអីុនធើណែតបាន

ប្រទេសចិន កាលពីពេលថ្មីៗនេះ បានបិទ មុខងារអីុនធើណែត នៅលើ នាឡិកាឆ្លាតវៃ Apple Watch ជំនាន់ទី 3… នេះបើតាម របាយការណ៍ពី The Wall Street Journal។ គួររំលឹកថា មុខងារនេះ ទើបតែមានបំពាក់នៅលើ Apple Watch ជំនាន់ទី 3 ដែលអាចឱ្យវាបើកប្រើ អីុនធើណែត តាមរយៈ សីុមកាតថ្មី e-Sim ដែលជា សីុមកាតលេខតែមួយជាមួយ ស្មាតហ្វូន របស់អ្នកប្រើប្រាស់។
Apple Watch Series 3

មុខងារនេះ ដំបូងឡើយ ដំណើរការធម្មតានោះទេ នៅប្រទេសចិន ប៉ុន្តែ ស្រាប់តែសុខៗ អាជ្ញាធរចិន បានបិទផ្តាច់ ការតភ្ជាប់អីុនធើណែតរបស់វា ដោយពួកគេ បារម្ភថា វាអាចនឹងត្រូវបានគេប្រើ ដើម្បីតាមដាន ទីតាំងរបស់អ្នកប្រើប្រាស់ តាមរយៈសីុមកាត e-Sim នេះ។

បណ្តាញទូរស័ព្ទដំបូងរបស់ចិន China Unicom គឺជា អ្នកផ្តល់សេវា e-Sim នេះ ដំបូងគេ សំរាប់ Apple Watch តាំងពីថ្ងៃទី 22 ខែកញ្ញាមុន ប៉ុន្តែ បានបិទទៅវិញ នាថ្ងៃទី 28 ខែកញ្ញាដដែលនេះ។ ដោយឡែក Apple វិញបានប្រាប់ថា មុខងារនេះ ត្រូវបានគេ (អាជ្ញាធរចិន) បញ្ជារឱ្យ ផ្អាកសកម្មភាព៕
ប្រភព: WSJ




Loading...

ចូលរួមមតិតាមរយៈ Facebook