ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.0.3 ថ្មី ដើម្បីកែបញ្ហាមួយចំនួន នៅលើ iPhone 6 និង 7។ នៅលើ iPhone 7/7 Plus កំណែទំរង់ថ្មីនេះ នឹងដោះស្រាយ បញ្ហាដែល សម្លេង និងរំញ័រ នៅពេលប៉ះប្រើ មិនដំណើរការ។
ដោយឡែក នៅលើ iPhone 6/6 Plus វិញ កំណែទំរង់ថ្មីនេះ នឹងដោះស្រាយ ការប៉ះប្រើលើអេក្រង់ មិនដំណើរការ ដោយសារតែ ការប្រើប្រាស់ អេក្រង់ ដែលជា អេក្រង់មិនផ្លូវការរបស់ Apple (អេក្រង់របស់ក្រុមហ៊ុនផ្សេង)។
បើតាម Apple បានឱ្យដឹងថា អ្នកប្រើប្រាស់ iPhone 6/6 Plus ដែលបានដោះដូរប្រើ អេក្រង់មិនផ្លូវការរបស់ Apple អាចនឹងជួបបញ្ហា គុណភាពរូបភាព នៅលើអេក្រង់ មិនច្បាស់ល្អ ហើយជួនកាល ការប៉ះប្រើ អាចនឹងមានបញ្ហាទៀតផង នៅលើ iOS 11។
លោកអ្នក អាចដំឡើងទៅកំណែទំរង់ថ្មីនេះ តាម 2 របៀបគឺ៖
– របៀបទី ១ (ដំឡើងដោយផ្ទាល់នៅលើទូរស័ព្ទ)៖ ចូលទៅកាន់ Settings- General- Software Update រួចចុច Download and Install (ត្រូវភ្ជាប់អីុនធើណែតតាម WiFi)។
– របៀបទី ២ (ដំឡើងតាម iTunes នៅលើកុំព្យូទ័រ)៖ សូមធ្វើការដោនឡូដ ឯកសារដំឡើង Firmware ពីលីងខាងក្រោម ទៅតាមប្រភេទ ឧបករណ៍របស់លោកអ្នក រួច ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ ហើយបើកកម្មវិធី iTunes (លោកអ្នក ត្រូវមានអីុនធើណែត)។ បន្ទាប់មកនៅ ផ្ទាំងខាងស្តាំ សូមចុច ឃី SHIFT សំរាប់ប្រព័ន្ធ Windows ឬ alt option សំរាប់ ប្រព័ន្ធ Mac OSX អោយជាប់ រួចសឹុមចុច ប៊ូតុង Restore។ រំកិល ទៅកាន់ ទីតាំង ដែលបាន រក្សា ឯកសារ ដំឡើង Firmware ហើយចុចរើសយក ឯកសារដំឡើងនោះ រួចសឹុមចុច ប៊ូតុង Open ដើម្បីចាប់ផ្តើមដំឡើង។
ឯកសារដំឡើង Firmware:
– iPhone 8
– iPhone 8 Plus
– iPhone 7
– iPhone 7 Plus
– iPhone SE, iPhone 5s
– iPhone 6s, iPhone 6
– iPhone 6s Plus, iPhone 6 Plus
– iPad Pro (10.5-inch), iPad Pro (12.9-inch) (2nd generation)
– iPad (9.7-inch)
– iPad mini 4, iPad Air 2, iPad mini 3
– iPad Pro (9.7‑inch)
– iPad Pro (12.9‑inch)
– iPad Air, iPad mini 2
– iPod touch (6th generation)
ប្រភព: Apple