Search

[ព័ត៌មាន] ទីបំផុត Apple ព្រមបញ្ចេញ កម្មវិធី iTunes 12.6.3 ដែលអាចដោនឡូដ App ពី App Store បានវិញហើយ

ជាមួយនឹង ការដាក់បញ្ចេញ iTunes 12.7 ក្រុមហ៊ុន Apple បានដកចេញមុខងារ ដោនឡូដ App ពី App Store ប៉ុន្តែ ថ្ងៃនេះ ក្រុមហ៊ុននេះ បានដាក់បញ្ចេញ iTunes 12.6.3 ជាមួយនឹង មុខងារនេះ វិញហើយ ដែលអាចឱ្យគេ ដោនឡូដ និងដំឡើង កម្មវិធីពីវា ទៅកាន់ iPhone បាន។
Apple iTunes with App Store 12.6.3

បើតាម Apple បានឱ្យដឹងថា មានក្រុមហ៊ុនខ្លះ ត្រូវការប្រើវា ដោយពួកគេ ធ្វើការទិញ App ជាលក្ខណៈសហគ្រាស (ទិញច្រើន) ដើម្បីដំឡើង ទៅកាន់ ឧបករណ៍របស់ បុគ្គលិកខ្លួន ដូចនេះហើយ ទើប Apple សំរេចបញ្ចេញ កំណែទំរង់ពិសេសនេះ។

លោកអ្នក អាចដោនឡូដ កម្មវិធី iTunes 12.6.3 នេះ ពីដោយចុចលីងនេះ:
ម៉ាសីុន Mac
– ម៉ាសីុន Windows 32bitWindows 64bit

គួររំលឹកថា កំណែទំរង់ 12.6.3 នេះ ក៏ទ្រទ្រង់ iOS 11 និង iPhone 8/X ថ្មី ដូច iTunes 12.7 ដែរ។

សំរាប់លោកអ្នក ដែលដំឡើង 12.7 រួចហើយ អាចដំឡើង 12.6.3 ជាន់ពីលើ នោះវា នឹងលុប 12.7 ចេញមិនខាន៕

ចំណាំ:
សំរាប់អ្នកមានបញ្ហា បើក iTunes ចេញ Cannot read iTunes Library.itl
iTunes cannot read ilt
សូមធ្វើតាម ការណែនាំខាងក្រោម៖
1. បិទ iTunes

2. ចូលទៅ iTunes folder (អាចនឹង
នៅក្នុង My Documents\My Music\iTunes\
ឬ \Users\username\Music\iTunes\)

3. back up ឯកសារ iTunes\iTunes Library.itl ហើយលុបវាចេញ
4. មើលក្នុង ថត Previous iTunes Libraries ហើយឆែកមើល ឯកសារ iTune Library-ថ្ងៃខែ.itl ណាមួយ
រួច ផ្លាស់ឈ្មោះវា ជា iTunes Library.itl ហើយកូពីចូលថត iTunes ត្រង់ចំណុច 3 វិញ
iTunes Library.itl fix
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook