Search

[ព័ត៌មានក្តៅ] iOS 10.2.1 អាចហែកគុកបានហើយ ដោយប្រើ កម្មវិធីឈ្មោះ “Saigon”

កម្មវិធីថ្មីមួយឈ្មោះ Saigon ដែលបង្កើតឡើងដោយ អ្នកអភិវឌ្ឍកូដ Abraham Masri ត្រូវបានបញ្ចេញ ឱ្យប្រើប្រាស់ ជាសាធារណៈ ដើម្បីហែកគុក ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10.2.1 សំរាប់ iPhone 64 bit ទាំងអស់… ពោលគឺ iPhone 5s, 6 និង 7។
saigon-jailbreak-ios-10.2.1

ប៉ុន្តែ ការដំឡើងវា មានភាពស្មុគស្មាញបន្តិច ព្រោះវា ជាប្រភេទឯកសារ .xcodeproj ដែលតម្រូវឱ្យអ្នកប្រើប្រាស់ បំលែងវាប្រើ ដោយខ្លួនឯង តាមរយៈកម្មវិធី Xcode ហើយធ្វើការសីុញ៉េ មុននឹង បញ្ចូលវា ទៅកាន់ iPhone របស់អ្នក។ វាខុសពី កម្មវិធីហែកគុកពីមុនៗ ដែល អ្នកប្រើប្រាស់ គ្រាន់តែ ដោនឡូដ ឯកសារកម្មវិធីហែកគុក ប្រភេទ .ipa ហើយប្រើ កម្មវិធី Cydia Impactor ដើម្បីសីុញ៉េឯកសារ មុននឹងដំឡើង។
saigon-jailbreak-ios-10.2.1

ប៉ុន្តែ គេជឿថា អ្នកអភិវឌ្ឍ នឹងបង្កើត វិធីងាយស្រួលជាងនេះ ក្នុងដំឡើងវា ក្នុងពេលឆាប់ៗនេះ។ សំរាប់អ្នកដែលចង់សាកល្បង សូមដោនឡូដ ឯកសារកម្មវិធី Saigon ពីលីងនេះ: https://github.com/iabem97/saigon
ប្រភព: Modmy




Loading...

ចូលរួមមតិតាមរយៈ Facebook